Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង វណ្ណា ស័ក្ដិ បង្ហាញមុខ​គូស្នេហ៍​ ខណៈដែល​ម្ដាយ​កំពុងមាន​ជម្ងឺ

spot_img

​មួយរយៈ​ធំ​ចុងក្រោយ​នេះ ខណៈដែល​ម្ដាយ​កំពុងមាន​ជម្ងឺ តារាចម្រៀង វណ្ណា ស័ក្តិ ក៏​ហាក់ដូចជា​ស្ងប់ស្ងាត់​ពី​ពិភព​សិល្បៈ​ចម្រៀង​ផងដែរ ដែល​ស្ទើរតែ​ធ្វើឱ្យ​អ្នកគាំទ្រ​ភ្លេច​សំឡេង​របស់លោក​ទៅហើយ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ក៏​ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​ជាថ្មី​នោះ គឺ​ថ្មីៗ​នេះ ម្ចាស់​បទ «​លាក់​ប្រវត្តិ​ក្បត់​ក្បែរ​បេះដូង​ស្មោះ​» ខាងលើ​បាន​បង្ហាញមុខ​គូស្នេហ៍​ដ៏​ស្រស់ស្អាត ។

​ជាការ​ពិតណាស់ បន្ទាប់ពី​បង្ហាញមុខ​គូស្នេហ៍​ជា​សាធារណៈ​យ៉ាងនេះ បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន កោតសរសើរ​យ៉ាងខ្លាំង ខណៈដែល​តារាៗ​មួយចំនួនធំ​ធ្លាប់តែ​លាក់បាំង​គូស្នេហ៍​របស់​ពួកគេ​មិនឱ្យ​មហាជន​បាន​ស្គាល់ ។

​ជាមួយគ្នានេះ​ផងដែរ លោក វណ្ណា ស័ក្តិ បាន​សរសេរ​សារ​ខ្លី​មួយ​ថា ក្តី​ស្រឡាញ់​កើតចេញពី​ចិត្ត ទើប​អាចធ្វើឱ្យ​យើង​ទាំងពីរ​នាក់​ស្គាល់គ្នា​រហូតមកដល់​ពេលនេះ និង តទៅ​អនាគត មិន​ប្រែ​ទៅណា​….​សូមកុំ​ឱ្យមាន​រឿង​អ្វី​កើតឡើង​ទាំងអស់​ចំពោះ​យើង​ទាំងពីរ​នាក់ ស្រឡាញ់​អូន ប្រពន្ធ​សម្លាញ់​» ៕ សាវុធ​

spot_img
×