Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បាន​អះអាងថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​មានដំណើរ​ការរលូន

spot_img

រាជធានី​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ ឲ្យ​ដឹងថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៧​នេះ មានដំណើរ​រលូន និង​មាន​មនុស្ស​ចូលរួម​ទស្សនាការ​ប្រណាំងទូក និង​ទស្សនាការ​បណ្តែតប្រទីប មាន​ចំនួន​ច្រើន​នៅពេល​រាត្រី នា​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។​

​ពិធីបុណ្យ​អុំទូក​នេះ មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ក្នុងនោះ ការប្រណាំង​ទូក នៅតាម​ថ្ងៃ​នីមួយៗ បានចាប់ផ្តើម​នៅ​ម៉ោង ១១​ព្រឹក រហូតដល់​ម៉ោង ៥ និង​៣០​នាទី នៅតាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តេចយាង​ទត ការប្រណាំង​ទូក នៅមុខ​ព្រះបរមរាជវាំង និង​ព្រះរាជ​ប្រទាន​ភ្លើង​ទៀនជ័យ លើ​ប្រទីប​ព្រះបរមរាជវាំង ដោយមាន​វត្តមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ជា​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ក្នុង​ជួរ​រាជរដ្ឋាភិបាល​ជាច្រើនរូប​ទៀត​អញ្ជើញ​ចូលរួម​។​

​បុណ្យអុំទូក​ឆ្នាំនេះ មាន​ប្រទីប​ចំនួន ១៣ រួមមាន​៖ ប្រទីប​ព្រះបរមរាជវាំង ប្រទីប​ព្រឹទ្ធសភា ប្រទីប​រដ្ឋសភា ប្រទីប​រាជរដ្ឋាភិបាល ប្រទីប​ក្រសួង​យុ​ត្តិ​ធ៌​ម ប្រទីប​ក្រសួងការពារជាតិ ប្រទីប​ក្រសួងមហាផ្ទៃ ប្រទីប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រទីប​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ប្រទីប​ក្រសួងពាណិជ្ជកម្ម ប្រទីប​ក្រសួងទេសចរណ៍ ប្រទីប​ក្រសួង​រ៉ែ និង​ឋា​ម​ពល និង​ប្រទីប​សាលា​រាជធានី​ភ្នំពេញ​៕ ដោយ​៖ សត្យា​

​ខាងក្រោម​នេះ ជា​រូបថត នៃ​ទិដ្ឋភាព​ផ្សេងៗ នាឱកាស​ព្រះរាជ​ព្រះ​ធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ព្រមទាំង​ប្រទីប​ទាំង ១៣ ដែល​បាន​បណ្តែត នៅ​ទន្លេចតុមុខ មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​៖


spot_img
×