Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ឹម ថៃ​ណា ឈឺចិត្ត​ម្ដាយ​កំពុង​ដេក​ឈឺ ហើយ​ជួប​រឿង​មិន​សប្បាយចិត្ត​ក្នុង​មន្ទីរពេទ្យ​ទៀត​

spot_img

​ខណៈដែល​ម្ដាយ​ធ្លាក់ខ្លួន​ឈឺ​អស់​រយៈពេល​ជា​យូរថ្ងៃ​មកហើយ​នេះ តារា​ច្រៀង ស៊ឹម ថៃ​ណា ហាក់ដូចជា​កំពុង​សោកសៅ​យ៉ាងខ្លាំង ព្រមទាំង​កន្លងមក​ក​ញ្ញា​ធ្លាប់បាន​បង្ហោះ​លក់​ផ្ទះ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​ទៀតផង ដើម្បី​យកលុយ​ព្យាបាល​ជម្ងឺ​ម្ដាយ ។

​ជាថ្មី​ម្ដងទៀត​នេះ ស្រាប់តែ​ថ្ងៃនេះ តារាចម្រៀង​ស្រី​ខាងលើ បាន​បង្ហោះ​សារ​មួយ​និយាយ​ទាក់ទង​ពី​ការ​អាក់អន់ចិត្ត​របស់​នាង ជាមួយ​មន្ទីរពេទ្យ​ដ៏​ធំ​ប្រចាំ​ស្រុក​ខ្មែ រដ្ឋ​ពាក់កណ្ដាល ឯកជន​ពាក់កណ្ដាល មួយកន្លែង ដែល​នាង​អះអាងថា ពុំ​យកចិត្តទុកដាក់​ជាមួយ​អ្នក​ជម្ងឺ ក៏ដូចជា​គ្មាន​សីលធម៌ ។

​នេះ​ជា​សារ​លម្អិត​របស់ ស៊ឹម ថៃ​ណា «​តួនាទី​របស់​គ្រូពេទ្យ​គឺ ត្រូវ​មើលថែរ​អ្នកជំងឺ​អោយ​ដិតដល់​អស់ពី​ដៃ​ពី​ជើង ទោះបី​អ្នកជំងឺ​ជា​អ្នកក្រ​រឺ​អ្នកមាន អ្នកស្រែ រឺ​អ្នកក្រុង​ក៏ដោយ ព្រោះថា​អាយុជីវិត​របស់​អ្នកជំងឺ​ទាំងអស់​គឺ​នៅក្នុង​កណ្តាប់ដៃ​គ្រូពេទ្យ បើ​ធ្វេសប្រហែស​តែមួយ​វិនាទី នោះ អ្នកជំងឺ​នឹង​អាចមាន​បញ្ហា​ធំ រាល់​សកម្មភាព​ព្យាបាល និង​មើលថែរ​អ្នកជំងឺ​វា​ក៏ត្រូវ​ផ្សារភ្ជាប់​មក​ជាមួយនឹង​ពាក្យសំដី អាកប្បកិរិយា សីលធម៌ ភាពទន់ភ្លន់ ភាពរួស​រាយ រាក់ទាក់ ព្រោះថា​ខ្មែរ​យើង​ទន់ភ្លន់​ណាស់ អារម្មណ៍​អ្នកជំងឺ​គ្រប់គ្នា ពេលដែល​ពួកគាត់​បាន​ចូលដល់​មន្ទីរពេទ្យ​គឺ​ពួកគាត់​កក់ក្តៅ​ណាស់ ដែល​បាន​ស្ថិតក្រោម​ការមើល​ថែ​ររ​បស់​គ្រូពេទ្យ​ជំនាញ ព្រោះ​គាត់​ជឿជាក់ថា​គាត់​នឹង​អាចជា​ធូរស្បើយ​ពី​ជំងឺ ហើយ​ឆាប់​បាន​ត្រលប់​ទៅផ្ទះ​ជួបជុំ​គ្រួសារ​វិញ​។ សំដី​ពិត​របស់​ម្តាយ​ខ្ញុំ ( បើ​ទុក​អញ​នៅ​ហ្នឹង​2​ថ្ងៃ​ទៀត អញ​ពិតជា​ងាប់​ហើយ​) (​បន្ទប់សង្គ្រោះបន្ទាន់​) ។ ដូច្នេះ​សូម​សំណូមពរ​ទៅដល់​គ្រូពេទ្យ​គ្រប់រូប​ទាំងអស់​ថា សូមមេត្តា​បំពេញ​តួនាទី​របស់ខ្លួន​អោយ​បានល្អ​បំផុត សូម​គិតថា​ជីវិត​គេ​ដូច​ជីវិត​យើង គេ​ក៏​ចង់​រស់​ដូច​យើង គេ​ក៏​មិន​ចង់​ឈឺ​ដូច​យើង​អោយ​តំលៃ​ជីវិត​អ្នកដទៃ​គឺ​អោយ​តំលៃ​ជីវិត​ខ្លួនឯង​» ៕ សាវុធ​

spot_img
×