Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភា​អាមេរិក អ្នកស្រី Vina នឹង​ក្លាយជា​នាយក CIA ស្រី​ដំបូងបង្អស់​របស់​អាមេរិក​

spot_img

​នៅ​ថ្ងៃ​ទី ១៧ ខែ​ឧសភា ម្សិលមិញ​នេះ ព្រឹទ្ធសភា​អាមេរិក​បាន​បញ្ជាក់ថា អ្នកស្រី Gina Haspel នឹង​ក្លាយជា​នាយក​ស្ថាប័ន​ចារកម្ម​អាមេរិក CIA ស្រី​ដំបូងបង្អស់ ហើយ​ប្រការ​នេះ គឺជា​ការបញ្ចប់​នូវ​ជម្លោះ​ជុំវិញ​តួនាទី​របស់​អ្នកស្រី​ទាក់ទិន​នឹង​ទណ្ឌកម្ម​សួរចម្លើយ​យ៉ាង​ឃោរឃៅ​ចំពោះ​ភេរវជន ដែល​ស្ថាប័ន CIA បាន​អនុវត្ត​នៅ​អំឡុង​ឆ្នាំ ២០០០ ។​

បេក្ខភាព​នាយក CIA, អ្នកស្រី Gina Haspel នៅក្នុង​សវនាការ​ជាមួយ​គណៈកម្មាធិការ​ចារកម្ម​ព្រឹទ្ធសភា​អាមេរិក នៅ​វ៉ាស៊ីនតោន ឌី​ស៊ី កាលពី​ថ្ងៃ​ទី ៩ ខែ​ឧសភា កន្លងមក ។​

​អ្នកស្រី Gina គឺជា​ចារកិច្ច​ជើង​ចាស់​ម្នាក់​របស់​ស្ថាប័ន​នេះ ហើយ​បច្ចុប្បន្ន​កំពុង​កាន់​តួនាទី​ជា​នាយក CIA ស្តីទី ។​

​តាមរយៈ​សន្លឹកឆ្នោត​អនុម័ត​គាំទ្រ​ចំនួន ៥១​សន្លឹក និង​ប្រឆាំង ៤៥​សន្លឹក អ្នកស្រី Haspel ទទួលបាន​សន្លឹក​ឆ្នោត​គាំទ្រ​ភាគច្រើន ក្នុង​ចំណោម​ព្រឹទ្ធសភា​ដែលមាន ១០០​កៅអី របស់​អាមេរិក ។​

​ការតែងតាំង​អ្នកស្រី Haspel បាន​រង​ទទួល​នូវ​ការប្រឆាំង​យ៉ាង​ខ្លាំងក្លា ដោយហេតុ​ថា អ្នកស្រី​មាន​ទាក់ទិន​ដល់​ការដែល CIA ប្រើប្រាស់​ទណ្ឌកម្ម​យក​ចម្លើយ​យ៉ាង​សាហាវ ក្រោយ​មហន្តរាយ​កើតឡើង​នៅ​អាមេរិក​នា​ថ្ងៃទី ១១ ខែ​កញ្ញា ឆ្នាំ ២០០១ ដែល​ពួក​ភេរវជន​បាន​ប្រើប្រាស់​យន្តហោះ​បើ​កបំ​បុក​វិមាន​ភ្លោះ ៕ សូ​យ​ន​

spot_img
×