Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាមេរិក​ដាក់​ឱសានវាទ​ឲ្យ​កូរ៉េខាងជើង បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចេញ​

spot_img

តាម​កាសែត Asahi ចុះ​ផ្សាយ​ថ្ងៃ​ទី ១៧ ខែ​ឧសភា ដែល​ដកស្រង់​ប្រភព​ច្បាស់​ការណ៍ឲ្យដឹងថា ហាក់ដូចជា​ប្រមុខ​ការទូត​អាមេរិក Mike Pompeo បាន​លើក​បញ្ហា​នេះ​ឡើង​ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ គីម ជុង​អ៊ុន នៅ​ដើមខែ​នេះ ។​

​មេដឹកនាំ គីម ជុង​អ៊ុន កំពុង​សង្កេតមើល​ការបាញ់​បង្ហោះ​សាកល្បង​កាំជ្រួច Hwasong-12 កាលពី​ឆ្នាំ ២០១៧ ។​

​តាម​នោះ​ក្រុង​វ៉ាស៊ីនតោន អាច​ដក​កូរ៉េខាងជើង​ចេញពី​បញ្ជីរាយនាម​បណ្តា​ប្រទេស​គាំទ្រ​ភេរវកម្ម ប្រសិនបើ​ប្រទេស​នេះ យល់ព្រម​បញ្ជូន​វត្ថុ​ធាតុ​នុយក្លេអ៊ែរ​មួយចំនួន​ទៅ​ក្រៅ​ប្រទេស​ក្នុង​អំឡុងពេល ៦ ខែ ។ ការដឹកជញ្ជូន​អាច​ធ្វើ​តាមរយៈ​កប៉ាល់​សមុទ្រ ។​

​ប្រសិនបើ​កូរ៉េខាងជើង​យល់ព្រម​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង ដែល​អាច​ត្រួតពិនិត្យ និង​មិន​ប្រែប្រួល នោះ​នៅ​ក្នុង​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង នៅ​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃទី ១២ ខែ​មិថុនា​ខាង​មុខ ក្រុង​វ៉ាស៊ីនតោន​នឹង​ធានា​មិនឲ្យ​មាន​ការផ្លាស់ប្តូ​រ​របប​ដឹកនាំ​នៅ​ក្រុង​ព្យុង​យ៉ាង ហើយ​នឹង​ដាក់​ខ្លឹមសារ​សន្យា​នេះ​ទៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នា​ពេល​បញ្ចប់​សន្និសីទ​។​

​ទោះ​យ៉ាងណា​នៅ​ថ្ងៃទី ១៦ ខែ​ឧសភា កូរ៉េ​ខាងជើង​បាន​ផ្ទុះ​កំហឹង ហើយ​ព្រមាន​ថា ៖ “​ប្រសិនបើ​អាមេរិក បន្ត​ច្រាន​ឲ្យ​កូរ៉េខាងជើង​ទាល់ច្រក​តាមរយៈ​ការបោះបង់​នុយក្លេអ៊ែរ​ចោល ដោយ​ឯកតោភាគី យើងខ្ញុំ​នឹង​មិន​ចាប់អារម្មណ៍​ទៀតឡើយ ចំពោះ​ការចរចា​បែបនេះ​” ។​

​អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Kim Kye Gwan នៅ​បាន​រិះគន់​ត្រង់​ចំពោះ​ទីប្រឹក្សា​សន្តិ​ជាតិ​អាមេរិក John Bolton ហើយ​លើកឡើងថា ការដែល​លោក Bolton ចង់​អនុវត្ត​ទម្រង់ រំសាយ​នុយក្លេអ៊ែរ បែប​លី​ប៊ី នៅ​កូរ៉េ​ខាងជើង គឺជា​រឿង “​ភ្លីភ្លើ ” ទាំងស្រុង​មួយ ។ អនុ​រដ្ឋមន្ត្រីការបរទេស​រូបនេះ នៅ​បាន​និយាយ​ត្រង់ៗ​ថា ៖ “​យើងខ្ញុំ​មិន​អាច​លាក់បាំង​បាន​នូវ​ការ​ខ្ពើមរអើម​ចំពោះ​លោក Bolton ។​

​ព័ត៌មាន​ដែល​ត្រូវ​បាន​ចុះផ្សាយ​លើ​កាសែត Asahi ថ្ងៃទី ១៧ ខែ​ឧសភា អាច​បកស្រាយ​បាន​ពី​ឥរិយាបថ​ខឹងសម្បារ​របស់​កូរ៉េខាងជើង និង​ចំពោះ​អាមេរិក ៕ សូ​យ​ន​

spot_img
×