Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងក្ដី​ប្រធាន​ក្រុមហ៊ុន​ទី​ផ្សារភាគហ៊ុន​ក​រ​ណីចេញ​សែក​អត់​លុយ​ជិត​២​លាន​ដុល្លារ​ ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី ២៥​ឧសភា​

spot_img

​ភ្នំពេញ ៖​នៅ​ល្ងាច​ថ្ងៃទី ១៧​ឧសភា ឆ្នាំ​២០១៨​នេះ អតីត​ប្រធាន​ក្រុមហ៊ុន​ទី​ផ្សារភាគហ៊ុន​នៅ​កម្ពុជា ត្រូវបាន​នាំ​ខ្លួន​មកកាន់ សាលា ដំបូង​រាជធានី​ភ្នំពេញ​​ដើម្បី​កាត់ទោស​ពាក់ព័ន្ធ​អំពើ​ល្មើស​មិន​បំពេញ​កតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អា​ច​ជួញដូរ​បាន ចេញ​សែក​អត់លុយ មាន​ទំហំ​ទឹកប្រាក់​ជិត​២​លាន​ដុល្លារ ។​

ជនជាប់ចោទ​ឈ្មោះ​យ៉ុន សុភា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ត្រូវបាន​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃ​ទី ១២ មិថុនា ឆ្នាំ​២០១៧ ក្រោយ​ទី​ផ្សារភាគហ៊ុន​ដួលរលំ​ដោយ​នាំ​ទៅ​នូវ​ទឹកប្រាក់​ដ៏​សន្ធឹកសន្ធាប់​របស់​អតិថិជន ។​

នៅក្នុង​សវនាការ​ដែល​ដឹកនាំ​ដោយ​លោក​ចៅក្រម លី សុខ​ឡេង និង​តំណាង​អយ្យការ​លោក សេង ហៀ​ង ជនជាប់ចោទ​ឈ្មោះ យ៉ុន សុភា បាន​សារភាព​ថា នៅ​អំឡុង​ឆ្នាំ​២០១៥​ខ្លួន​បាន​បង្កើត​ក្រុមហ៊ុន​ទី​ផ្សារ​លក់​ភាគហ៊ុន​ដោយ​មាន​អតិថិជន​ជាច្រើន​បាន​ចូលមក​បណ្ដាក់ទុន​តាម​រយៈ​កិច្ចព្រមព្រៀង​និង​កិច្ចសន្យា​ធ្វើ​ជា​ផ្លូវច្បាប់ ។ ក្នុងនោះ​ក្រុមហ៊ុន​បាន​ព្រមព្រៀង​ផ្ដល់​អោយ​អតិថិជន​នូវ​ប្រាក់​ចំណេញ​ចំនួន​៣,៤​ភាគរយ​នៃ​ប្រាក់​ដើមទុន ។ លុះ​មកដល់​ដើមឆ្នាំ​២០១៦​ទីផ្សារ​ភាគហ៊ុន​ធ្លាក់ចុះ​ធ្វើអោយ​ក្រុមហ៊ុន​ត្រូវ​ខាតបង់​ប្រាក់​អស់រលីង ហើយ​ក្រុមហ៊ុន​ក៏​បាន​ចេញ​សែក​ជាច្រើន​ទុក​តម្កល់​អោយ​បណ្ដា​ភាគី​ភាគហ៊ុន រួមមាន​ឈ្មោះ គៀ ម៉ា​រ៉ាវី បាន​ទទួល​សែក​៣​សន្លឹក សរុប​ជា​ប្រាក់​ចំនួន​៣៤​ម៉ឺន​ដុល្លារ និង​មាស​សុទ្ធ​១​គីឡូក្រាម ។​
​ឈ្មោះ ញ៉ែ​រ ថា​វី សែ​ក​២​សន្លឹក មានទឹ​ប្រាក់​៤២២០០​ដុល្លារ ។​
​ឈ្មោះ លឹម សុខ​ងីម សែ​ក​២​សន្លឹក មាន​ទឹកប្រាក់​ចំនួន​១០៧០០០​ដុល្លារ ។​
​ឈ្មោះ ឡោ ស៊ុន​ហួរ សែ​ក​១​សន្លឹក មាន​ទឹកប្រាក់​៥​ម​កឺ​ន​ដុល្លារ ។​
​ឈ្មោះ សួន សារិន សែ​ក​៤​សន្លឹក មាន​ទឹកប្រាក់​ចំនួន​៦៨​ម៉ឺន​ដុល្លារ ។​
​ឈ្មោះ រុន ណេត​ណារិន សែ​ក​២​សន្លឹក មាន​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ ។​
​ក្នុង​រឿងក្ដី​នេះ ដោយសារ​ជនជាប់ចោទ​បាន​សារភាព​ពី​ការ​ចេញ​សែក​អត់លុយ​គ្រប់​ករណី​ដូច្នេះ លោក​សេង ហៀ​ង ជា​តំណាង​អយ្យការ​បាន​ស្នើ​អោយ​ចៅក្រម​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​តាម​មាត្រា​២៣១​នៃ​ក្រម​ព្រហ្មទណ្ឌ ។​
​លោក​ចៅក្រម លី សុខ​ឡេង បានកំណត់​ប្រកាស​សាលក្រម​រឿងក្ដី​នេះ​នៅ​ថ្ងៃទី ២៥​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​រសៀល ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×