Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​លើក​លក្ខខណ្ឌ​សម្រាប់​ការតភ្ជាប់​ជំនួប​កំពូល​ជាមួយ​កូរ៉េខាងត្បូង​

spot_img

​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​កូរ៉េខាងជើង (KCNA) នៅ​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឲ្យដឹងថា កូរ៉េ​ខាងជើង​នឹង​មិន​អង្គុយ​ចរចា​ជាមួយ​កូរ៉េ​ខាងត្បូង ដរាបណា​ពុំទាន់​ដោះស្រាយ​បាន​បញ្ហា​ទាំងឡាយ​ដែល​នាំឲ្យ​មាន​ការផ្អាក​ជំនួប​កំពូល​នៅ​សប្តាហ៍​នេះ ។ មូលហេតុ​ត្រូវបាន​ប្រធាន​គណៈកម្មាធិការ​នេះ លើកឡើងថា ៖ កូរ៉េខាងជើង ថ្កោលទោស​ចំពោះ​ការធ្វើ​សមយុទ្ធ​ប្រចាំ​របស់​អាមេរិក​-​កូរ៉េខាងត្បូង ហើយ​ស្តីបន្ទោស​ប្រធានរដ្ឋសភា​កូរ៉េខាងត្បូង ថា​បាន​រៀបចំ​កិច្ច​ចរចា​ជាមួយ “​ពពួក​អសីលធម៌ ” ប៉ុន្តែ​ពុំ​បាន​បញ្ជាក់​ច្បាស់​ថា​នោះ​ជា​នរណា ។ លោក Ri Son-gwon ក៏​បាន​វាយតម្លៃ​ថា រដ្ឋអំណាច​កូរ៉េខាងត្បូង​បច្ចុប្បន្ន​គឺ “​ទន់ខ្សោយ​” ។​

​ប្រធាន​គណៈកម្មាធិការ​ឯកភាព​សន្តិភាព​កូរ៉េខាងជើង លោក Ri Son-gwon ។​

​ទោះបីជា​កូរ៉េខាងជើង បាន​លុបចោល​ជំនួប​ថ្នាក់​ជាន់​ខ្ពស់​ក្តី ពលរដ្ឋ​កូរ៉េខាងត្បូង នៅតែ​សង្ឃឹមលើ​បរិយាកាស​ដែល​កំពុង “​បន្ថយ​កម្តៅ​” នៅលើ​ឧបទ្វីប​កូរ៉េ ពិសេស​ក្រោយ​ជំនួប​កំពូល​អន្តរ​កូរ៉េ​លើក​ទី ៣ កន្លងមក ហើយ​គ្រានោះ​មេដឹកនាំ​កូរ៉េ​ទាំងពីរ បាន​ព្រមព្រៀង​រំសាយ​នុយក្លេអ៊ែរ ហើយ​ចុះ​កិច្ច​សន្ធិសញ្ញា​សន្តិភាព នៅក្នុង​ឆ្នាំនេះ ។​

​គួរកត់សម្គាល់​ថា ថ្វី​ត្បិត​តែ​កិច្ចចរចា​ថ្នាក់​ជាន់ខ្ពស់ ត្រូវបាន​កូរ៉េខាងជើង​លុបចោល ជា​ឯកតោភាគី​ក្តី ប៉ុន្តែ​អត្រា​គាំទ្រ​ចំពោះ​ប្រធានាធិបតី Moon Jae-in ស្ថិត​នៅ​កម្រិត​ខ្ពស់​ដដែល ។ បើ​តាម​ការ​ស្ទាបស្ទង់​មតិ​របស់ Realmeter ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃទី ១៧ ខែ​ឧសភា លោក Moon Jae-in នៅ​តែ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន ៧៤,៥% ៕ សូ​យ​ន​

spot_img
×