Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មេដឹកនាំ​សហភាព​អឺរ៉ុប​ត្រៀម​បើក​ទីផ្សារ សម្រាប់​ទំនិញ​សហរដ្ឋអាមេរិក ដើម្បី​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម​

spot_img

បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​ដែល​បាន​ជួបប្រជុំ​គ្នា​នៅក្នុង​ទីក្រុង​សូ​ហ្វី​យ៉ា ប្រទេស​ប៊ុលហ្គារី មាន​គោលបំណង​ស្វែងរក​គោលជំហរ​រួមមួយ ដោយ​ធ្វើឲ្យ​មាន​តុល្យភាព​ផលប្រយោជន៍​សម្រាប់​ប្រទេស​មួយចំនួន​ដូចជា​ប្រទេស​អាល្លឺម៉ង់​ជាដើម ដែល​មាន​បំណង​ចង់​ធ្វើយ៉ាងណា​កុំឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​កើតឡើង និង​សម្រាប់​ប្រទេស​មួយចំនួន​ទៀត​ដូចជា​ប្រទេស​បារាំង​ជាដើម ដែល​តាំងចិត្ត​មិន​ឲ្យ​រង​សម្ពាធ​ណាមួយ​ដើម្បី​ធ្វើ​សម្បទាន​នោះទេ​។​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បានដាក់​កំហិត​យក​ពន្ធគយ​នាំចូល​ថ្មី​ចំនួន ២៥ ភាគរយ លើ​ទំនិញ​ដែក​ថែប និង ១០ ភាគរយ​លើ​ទំនិញ​អាលុយមីញ៉ូម ក្រោម​ហេតុផល​សន្តិសុខ​ជាតិ ប៉ុន្តែ​បាន​ផ្ដល់​ការលើកលែង​ដល់​បណ្ដា​ប្រទេស​ជា​អ្នក​ផលិត​នានា​នៅក្នុង​សហភាព​អឺរ៉ុប រហូត​ដល់​ថ្ងៃ​ទី ១ ខែ​មិថុនា​ខាង​មុខ​នេះ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការចរចា​នេះ​។​

អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​៖ «​យើង​មាន​គោលជំហរ​រួមគ្នា​។ យើង​ចង់ឲ្យ​មាន​ការលើកលែ​ង​ជា​អចិន្ត្រៃយ៍ ហើយ​បន្ទាប់មក យើង​នឹង​ត្រៀម​លក្ខណៈ​រួចជាស្រេច​ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ​ក្នុង​ការកាត់បន្ថយ​របាំ​ង​ពាណិជ្ជកម្ម​»​។​

​មេដឹកនាំ​នានា​នៃ​សហភាព​អឺរ៉ុប​បាន​ឯកភាពគ្នា​លើ​ចំណុច ៤ ដែល​សហភាព​អឺរ៉ុប​មាន​ឆន្ទៈ​ក្នុង​ការបើក​ការពិភាក្សា​ជាមួយនឹង​សហរដ្ឋអាមេរិក ប៉ុន្តែ​គឺ​ក្នុង​លក្ខខណ្ឌ​ដែលថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផ្ដល់​ការលើកលែង​ពន្ធគយ​ជា​អចិន្ត្រៃយ៍​ដល់​ប្រទេស​ផលិត​ដែកថែប និង​អាលុយមីញ៉ូម​នៅក្នុង​សហភាព​អឺរ៉ុប​តែប៉ុណ្ណោះ​៕ សូយន

spot_img
×