Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កូរ៉េខាងត្បូង​ជំរុញ​ឲ្យមាន​ការ​បន្ត​ទៅ​មុខ​នូវ​ជំនួប​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​

spot_img

ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ចេញ​សេចក្ដីប្រកាស​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​សន្យា «​សម្រប​សម្រួល​ឲ្យបាន​ហ្មត់ចត់​តាមរយៈ​បណ្ដាញ​ផ្សេងៗ​» រវាង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង ដើម្បី​ធានា​ថា ជំនួប​នេះ «​នឹង​ត្រូវ​ធ្វើឡើង​ដោយ​ជោគជ័យ​ក្រោម​ស្មារតី​នៃ​ការគោរព​គ្នា​ទៅវិញទៅមក​»​។​

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ អនុ​រដ្ឋមន្ត្រីការបរទេស​ទី​មួយ​នៃ​ប្រទេស​កូរ៉េខាងជើង​លោក Kim Kye Gwan បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​នឹងត្រូវ «​ពិចារណា​ឡើងវិញ​» ថា​តើ​គួរ​ចូលរួម​នៅក្នុង​ជំនួប​នោះ​ឬក៏​អត់ ប្រសិនបើ​សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​ខ្លួន​លះបង់​ចោល​ដោយ​ឯកតោភាគី​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​។​

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Huckabee Sanders បាន​ប្រាប់​ទូរទស្សន៍ Fox News ថា លោក Trump កំពុង​ត្រៀមខ្លួន​ដើម្បី «​ការចរចា​ដ៏​តឹងតែង​» មួយ ប៉ុន្តែ ប្រសិនបើ​ជំនួប​នេះ​ត្រូវបាន​លុបចោល «​យើង​នឹង​បន្ត​យុទ្ធនាការ​ដាក់​សម្ពាធ​ជា​អតិបរមា​» ដើម្បី​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​កូរ៉េខាងជើង​។

លោក Trump បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯ​សេត​វិមាន​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​ថា សហរដ្ឋអាមេរិក​មិន​ទាន់​ទទួលបាន​ដំណឹង​ណាមួយ​អំពី​ថា​តើ​ជំនួប​នេះ​នឹង​ធ្វើឡើង ឬក៏​យ៉ាងណា​នោះទេ​។ លោក Trump បាន​និយាយថា​៖ «​យើង​ចាំ​មើល​ថា​តើ​នឹង​មាន​អ្វី​កើតឡើង​។ ពេលវេលា​អាច​បញ្ជាក់ប្រាប់​អំពី​រឿង​នេះ​បាន​»​។​

រដ្ឋាភិបាល​កូរ៉េខាងត្បូង​កំពុង​ជំរុញ​ឲ្យមាន​ការ​បន្ត​ទៅ​មុខ​នូវ​ជំនួប​ដែល​គ្រោង​នឹង​ធ្វើឡើង​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ​និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បន្ទាប់​ពី​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​បាន​ព្រមាន​ថា ខ្លួន​អាច​លុបចោល​នូវ​ជំនួប​នេះ​ដោយសារ​តែ​សហរដ្ឋអាមេរិក​ទាមទា​រ​ឲ្យ​ខ្លួន​បំផ្លាញ​ចោល​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​៕​ សូយន

spot_img
×