Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ​.​ជ​.​ប ទទួលស្គាល់​គណបក្សនយោបាយ​ចំនួន​៨​ជា​ផ្លូវការ ហើយ​នៅសល់​១២​បក្ស​ទៀត កំពុង​ពិនិត្យ​

spot_img

​​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចេញ​សេចក្តីសម្រេច​ប្រកាស​ទទួលស្គាល់​ការចុះបញ្ជី​ជា​ផ្លូវការ​នូវ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​សរុប​ចំនួន​៨ ដើម្បី​ចូលរួម​ប្រកួតប្រជែក​ក្នុង​ការបោះឆ្នោត​ជ្រើសតាំ​ង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ នៅ​ចុងខែ​កក្កដា​ខាងមុខនេះ​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​ទទួលស្គាល់​គណបក្ស​នយោបាយ​ចំនួន​៣​ទៀត​ជា​ផ្លូវការ ខណៈ​គណបក្ស​ចំនួន​១២​ផ្សេងទៀត គ​.​ជ​.​ប កំពុង​ពិនិត្យ​ការចុះបញ្ជី​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​ប្រាប់ឲ្យដឹង​ថា នៅ​ថ្ងៃ​ទី​១៧​ខែ​ឧសភា គ​.​ជ​.​ប បាន​សម្រេច​ទទួលស្គាល់ គណបក្សនយោបាយ ចំនួន​៣​នោះ​បន្ថែមទៀត រួមមាន​៖​គណបក្ស​ពន្លឺ​ថ្មី ឈរឈ្មោះ​១៣​មណ្ឌល គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរឈ្មោះ​២៥​មណ្ឌល និង​គណបក្ស​ខ្មែរ​តែមួយ ឈរឈ្មោះ​១៦​មណ្ឌល​។​

​កន្លងមក គ​.​ជ​.​ប បាន​ទទួលស្គាល់​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ចំនួន​៥ ក្នុងនោះ​គណបក្ស​យុវជន​កម្ពុជា ដែល​ឈរឈ្មោះ ១៧​មណ្ឌល គណបក្ស​ប្រជាជន​កម្ពុជា ឈរឈ្មោះ ២៥​មណ្ឌល គណបក្ស​សញ្ជាតិ​កម្ពុជា​ឈរឈ្មោះ ២៥​មណ្ឌល គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរឈ្មោះ ២៥​មណ្ឌល និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈរឈ្មោះ ២៥​មណ្ឌល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×