Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​សិប្បកម្ម​ផលិត​ទឹកត្រី និង​ទឹកស៊ីអ៊ីវ​សញ្ញា​ផ្កាឈូក ឯ​ម្ចាស់​អាជីវកម្ម​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

spot_img

​​ភ្នំពេញ​៖ ទីតាំង​សិប្បកម្ម​ផលិត​ទឹកត្រី និង​ទឹកស៊ីអ៊ីវ​សញ្ញា​ផ្កាឈូក ស្ថិត​តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​ឫទ្ធី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ សង្ស័យ​ផលិត​ទឹកត្រី​-​ទឹកស៊ីអ៊ីវ​ខុស​ស្ដង់ដារ ពុំ​មាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ក្លែងបន្លំ​ប្រភព​ផលិត ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ បាន​បើក​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​និង​បិទ​ទីតាំង​នោះ ហើយ​បាន​នាំ​ម្ចាស់​ទីតាំង​ឈ្មោះ ជា ចាន់ថា អាយុ​៣៤​ឆ្នាំ ទៅ​សាកសួរ​ផងដែរ​។​

​ប្រតិបត្តិការ​ចម្រុះ​នេះ ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រោម​ការបញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក​ឧត្តមសេនីយ៍ទោ មាស រ៉ាវុធ ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា សាខា​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ហ៊ឹ​ង ប៊ុនថន ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​ទឹកត្រី​សញ្ញា​ត្រីមាស និង​ត្រី​រៀល និង​ទឹកស៊ីអ៊ីវ​សញ្ញា​ផ្កាឈូក ដែល​បាន​វេច​ខ្ចប់​រួច ៣៤៨២​កេះ ទឹកស៊ីអ៊ីវ​គ្មាន​ស្លាក​សញ្ញា​ចំនួន ៣៩៥​កេះ ទឹកត្រី​ពុំទាន់​ច្រក​ជាច្រើន​ធុង ព្រម​ជាមួយ​សម្ភារៈ​មួយចំនួនទៀត ដែល​ម្ចាស់​ទីតាំង​បាន​អះអាងថា នាំចូល​ពី​ប្រទេស​ជិតខាង​យក​មក​កែច្នៃ​វេច​ខ្ចប់​ដាក់​ស្លាក​សញ្ញា​ផលិតផល​ខ្មែរ ហើយ​ពុំ​បាន​ចុះបញ្ជី ច​.​ប​.​ផ របស់​ស្តង់ដារ​ឡើយ​។​

​ក្រោយ​ពី​ការត្រួតពិនិត្យ និង​តាម​ការសម្រេច​របស់​លោក​ព្រះរាជអាជ្ញារង សមត្ថកិច្ច​បាន​វិច​ខ្ចប់ និង​ផ្អាក​ដំណើរ​ការផលិត​របស់​ទីតាំង​សិប្បកម្ម​ខាងលើ រង់ចាំ​ការសម្រេច​ពី​ស្ថាប័ន​តុលាការ និង​បាន​នាំ​ម្ចាស់​ទីតាំង​ឈ្មោះ ជា ចាន់ថា អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មក​សាកសួរ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដើម្បី​បន្ត​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×