Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ទទួលស្គាល់​អ្នកសង្កេតកា​រណ៍​បោះឆ្នោត ២១៧៨​នាក់ ខណៈ​ជាង​១​ពាន់​នាក់​ទៀត កំពុង​ត្រួតពិនិត្យ​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​សេចក្ដីប្រកាស​ព័ត៌មាន ទទួលស្គាល់​អ្នកសង្កេតកា​រណ៍​បោះឆ្នោត ចំនួន​២១៧៨​នាក់ ដែល​មក​ពី​ស្ថាប័ន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខណៈ​ដែល​អ្នកសង្កេតកា​រណ៍​១៥៧៤​នាក់​ផ្សេង​ទៀត កំពុងតែ​ត្រួតពិនិត្យ​។​

​គ​.​ជ​.​ប បានប្រកាសថា គិត​ត្រឹម​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ នៃ​សមាគម អង្កការ​មិនមែន​រដ្ឋាភិបាល ដែល​គ​.​ជ​.​ប បាន​អនុញ្ញា​មាន​ចំនួន​២១៧៨​នាក់ និង​អ្នកសង្កេតការណ៍​ជាតិ ១៧១​នាក់ និង​អន្តរជាតិ​ចំនួន​៣​នាក់ ផ្សេង​ទៀត​កំពុង​ពិនិត្យ​ដើម្បី​សង្កេតមើល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។​

​បើតាម គ​.​ជ​.​ប អ្នកសង្កេតការណ៍​ជាតិ និង​អន្ដរជាតិ​ដែល​កំពុង​ត្រួតពិនិត្យ​នោះ​រួមមាន មក​ពី​សមាគម​សហព័ន្ធ​និស្សិត បញ្ញាវ័ន្ដ​ប្រជាធិបតេយ្យ​កម្ពុជា ចំនួន​១៥៤៦​នាក់ សហគមន៍​គ្រួសារ​អភិវឌ្ឍន៍​កសិកម្ម ចំនួន​២៥​នាក់ និង​មក​ពី​ស្ថានទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​រាជធានី​ភ្នំពេញ ចំនួន​៣​នាក់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×