Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់​ម្លឹង​! ឆ្មា​មួយ​នេះ​បាន​សន្លប់​ពេល​ហិតក្លិន​ធុរេន​ (មានវីដេអូ)

spot_img

​ឆ្មា​មួយ​អាយុ ៣​ឆ្នាំ នៅ​ចិន ពេល​ម្ចាស់​វា​បើក​ប្រអប់​ដាក់​ផ្លែ​ធុរេន ស្រាប់តែ​ភ្នែក​វា​បើក​ក្រឡោត ដើរ​ទ្រេតទ្រោត​រួច​ដេក​ដួល​សន្លប់​លើ​កៅអី​សា​ឡុង​តែម្តង ។​

Niu Xiaoyao រស់នៅ​ទីក្រុង​ប៉េកាំង ឲ្យដឹងថា កាលពី​ថ្ងៃ​ទី ៥ ខែ​ឧសភា នាង​សម្រេច​ចិត្ត​ហៅ​កូន​ឆ្មា​អាយុ ៣​ឆ្នាំ ឈ្មោះ Du Du ជា​សំណព្វចិត្ត​របស់ខ្លួន មក​ស៊ី​ធុរេន​ជាមួយគ្នា ។​

​តាម News Flare នាង​បាន​ថត​យក​ប្រតិកម្ម​របស់​វា​ពេល​ស៊ី​ផ្លែ​ធុរេន​បែបណា​ដែរ ។​

​ស្មាន​ពុំ​ដល់​ថា វា​មាន​ផ្ទៃមុខ​តក់ស្លុត គ្រា​ដែល​ម្ចាស់​វា​បើក​ប្រអប់​ធុរេន ហើយ​រុញ​មក​ឲ្យ​វា ។ តែ​មួយ​ភ្លែត​ប៉ុណ្ណោះ វា​ក៏​ទ្រេតទ្រោត បង្ខំចិត្ត​ហិត​ផ្លែ​ធុរេន ដែល​ម្ចាស់​ហុច​ឲ្យ បន្ទាប់​មក​ភ្នែក​វា​បើក​ឡើង​ក្រឡោត ហើយ​ដួល​លើ​សា​ឡុង​សន្លប់​បាត់ស្មារតី ។​

​ឥឡូវ​នាង​បាន​បង្ហោះ​ទិដ្ឋភាព​នេះ ហើយ​ចង់បាន​ការពន្យល់​ពី​មូលហេតុ​ដែល​ធុរេន អាច​ធ្វើឲ្យ​ឆ្មា​សន្លប់​បាន ៕ ចន្ទ្រា​

spot_img
×