Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! បុរស​អាល្លឺម៉ង់​ម្នាក់​ត្រូវ​១​ជើង​ចំ​កណ្តាល​មុខ​យ៉ាងដំណំ ពីអ្នក​រត់​ម៉ូតូ​ឌុប​ដែល​ជួយ​ឈឺ​ឆ្អាល​ប៉ូលីស​ចរាចរណ៍ ក្នុង​ករណី… (​មាន​វីដេអូ​)

spot_img

​បុរស​ទេសចរ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ បាន​ទទួលរង​ការឈឺចាប់​យ៉ាងដំណំ បន្ទាប់ពី​អ្នករត់ម៉ូតូឌុប​ម្នាក់​ស្ទុះ​ទៅ​ធាក់​១​ជើង​ចំ​កណ្តាល​មុខ ដោយបាន​និយាយថា គាត់​ធ្វើបែបនេះ​ដើម្បី​ជួយ​ប៉ូលីស​ចាប់​បុរស​បរទេស​រូបនោះ ដែល​បាន​ព្យាយាម​អូស​ម៉ូតូ​ចេញ ដើម្បី​គេច​ពី​ការផាកពិន័យ​របស់​ប៉ូលីស​ចរាចរ ។​

​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ ព្យាយាម​អូស​ម៉ូតូ​ទាំង​ជាប់​សោ​.​ក​យ៉ាង​ត្រដាបត្រដួស ចេញពី​ហ្វូងមនុស្ស មុនពេល​បុរស​ពាក់អាវ​ពណ៌​ទឹកក្រូច​ម្នាក់ ស្ទុះ​ចូលមក​ធាក់​១​ជើង​ចំ​កណ្តាល​មុខ ។​

​អ្នករត់ម៉ូតូឌុប​ឈ្មោះ Soonthorn Sangkham អាយុ ៤៨ ឆ្នាំ បាន​អះអាងថា មន្ត្រី​ប៉ូលីស​បាន​ចាក់សោ​.​ក​ម៉ូតូ​របស់​បុរស​អាល្លឺម៉ង់​នោះ ព្រោះតែ​ម៉ូតូ​របស់គាត់​ពុំមាន​ស្លាក​លេខ​ត្រឹមត្រូវ ប៉ុន្តែ បន្ទាប់មក បុរស​រូបនេះ​បាន​ធ្វើ​ «​ល្មើស​» នឹង​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី ដែល​ពុំ​អាច​បញ្ឈប់​សកម្មភាពរ​បស់​គាត់​ដែល​នៅតែ​រឹងទទឹង​អូស​ម៉ូតូ​ចេញ ហេតុនេះ គាត់​ចូល​ជួយ «​អន្តរាគមន៍​» ប៉ូលីស​តែម្តងទៅ ។​

​ទោះយ៉ាងណា ប៉ូលីស​បានធ្វើ​កំណត់​ពី​ហេតុការណ៍​នេះ ប៉ុន្តែ ពុំមាន​វិធានការ​ផ្លូវច្បាប់​ណាមួយ​បន្ថែម​ទេ ខណៈ​បុរស​អាល្លឺម៉ង់​នោះ​ក៏​មិន​ចង់​រករឿង​ប្តឹងផ្តល់ ហើយ​គាត់​ក៏បាន​បង់ប្រាក់​ផាកពិន័យ​ទៅតាម​ច្បាប់​ចរាចរណ៍ ប៉ុន្តែ គាត់​បាន​និយាយថា គាត់​ចង់​ត្រឡប់​ទៅ​អាល្លឺម៉ង់​វិញ ៕ ចន្ទី​

spot_img
×