Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើសនាំឈើខុសច្បាប់ តាមច្រកព្រំដែនចាន់មូល និងបឹងច្រូងខេត្តត្បូងឃ្មំុ បានបន្តកើនមានរាល់ថ្ងៃ

spot_img

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ បានអះអាងថា ក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើខុសច្បាប់ បានបន្តធ្វើសកម្មភាពក្នុងទឹកដី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងអនាធិបតេយ្យ ដោយសមត្ថកិច្ចជំនាញប្រចាំការនៅតាមព្រំដែនទាំង២ខាងលើ មិនបានអនុវត្តតាមបទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលដាក់បទបញ្ជាដល់មន្ត្រីពាក់ព័ន្ធបង្ក្រាបបទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាពនោះទេ។

ប្រជាពលរដ្ឋ បង្ហាញឈ្មោះ ឈ្មួញឈើទាំងនោះមាន៖ នាយផ្លោក លោក ជាម ដែន ហៅតក មេប៉ុស្តិ៍ច្រករបៀងបឹងច្រូង លោក ម៉ែន ដេត មន្រ្តីនគរបាលភូមិភាគ២ លោក អ៊ាត សុភាព មន្រ្តីយោធាសឹករងខេត្តត្បូងឃ្មុំ លោក ស្រ៊ុន ផឹងឡាយ មន្រ្តីកង រាជអាវុធហត្ថស្រុកមេមត់ ជាដើម ក៏មានជាប់ពាក់ព័ន្ធសកម្មភាពដឹកឈើខុស ច្បាប់ទៅលក់នៅប្រទេសវៀតណាមរាល់ថ្ងៃ។
ពលរដ្ឋចោទថា មន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធមួយចំនួន ក៏ជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើខុសច្បាប់ឆ្លងកាត់ច្រកព្រំដែនខេត្តត្បូងឃ្មុំ ដោយមន្ត្រីស្ថាប័នមួយចំនួននោះ ចាំតែរាប់ក្បាលឡានគិតលុយពីឈ្មួញល្មើសតែប៉ុណ្ណោះ ដោយមិនបានទប់ស្គាត់ ឬបង្ក្រាបបទល្មើសព្រៃឈើទាំងនោះទេ។
ប្រជាពលរដ្ឋ បានចោទថា ក្រុមឈ្មួញខាងលើ បានប្រមូលទិញឈើតាមគ្រប់រូបភាព ចេញពីបណ្តាខេត្តមួយចំនួន រួចដឹកចេញទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែន ចាន់មូល ដែលគ្រប់គ្រងដោយ លោកមេគយ ចាន់ សុផាត និងច្រក របៀងបឹងច្រូង គ្រប់ដោយ លោក ជាម ដែន ហៅតក។

ផ្តើមពីបញ្ហានេះ ពលរដ្ឋមានចម្ងល់ថា តើ លោក ចាន់ សុផាត និងលោក ជាម ដែន អាងខ្នងបង្អែកមកពីថ្នាក់ណាទេ ទើបហ៊ានបើកដៃឲ្យក្រុមឈ្មួញដឹកឈើខុសច្បាប់ ចេញទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យបែបនេះ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅជិតច្រកព្រំដែន ចាន់មូល និងច្រករបៀងបឹងច្រូង បានឲ្យដឹងថា ក្រុមឈ្មួញ បានដឹកឈើចេញទៅប្រទេសវៀតណាម នៅពេលយប់ ដោយក្នុងមួយយប់ៗមិនក្រោម ៥រថយន្តនោះទេ។
មន្រ្តីជំនាញស្នើសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បទល្មើសព្រៃឈើនៅច្រកទាំង២ខាងលើនេះ សម្ថកិច្ចពិបាកក្នុងការទប់ស្កាត់បំផុត ព្រោះក្រុមឈ្មួញមួយចំនួនជាមន្រ្តីមានសមត្ថកិច្ច ជាក់ស្តែងមានឈ្មោះដូចជា៖ លោក ជាម ដែន ហៅតក ជាប្រធានច្រក ក៏ជាប់ពាក់ព័នបទល្មើសរកស៊ីឈើខុសច្បាប់ ដឹកចេញទៅប្រទេស វៀតណាមយ៉ាងអនាធិបតេយ្យស្ទើរ ជារៀងរាល់ថ្ងៃតាមច្រកព្រំដែន ដែលខ្លួនកំពុងគ្រប់គ្រង៕ ដែន សីមា

spot_img
×