Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ចំនួន​៣ ដែល​ប្រជាពលរដ្ឋ​អាច​ធ្វើ​លិខិតឆ្លងដែន​បាន មិន​ចាំបាច់​មក​ភ្នំពេញ​ទៀត​ទេ​

spot_img

​​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​សម្រេច​ដាក់​ឲ្យ​ដំណើរការសាខា​ផ្ដល់​លិខិតឆ្លងដែន​ធម្មតា គំរូ​ថ្មី​នៅតាម​បណ្ដា​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​បាត់ដំបង​, ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​កោះកុង ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ​។​


​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណក​ម្ម​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ “​សាខា​លិខិតឆ្លងដែន​ប្រចាំ​ខេត្ត​បាត់ដំបង អាសយដ្ឋាន​នៅ​ដី​ឡូ​តិ៍លេខ F29 ភូមិ​ជំនី​ត ឃុំ​អន្លង់​វិល ស្រុក​សង្កែ​, សាខា​លិខិតឆ្លងដែន​ប្រចាំ​ខេត្ដ​បន្ទាយមានជ័យ អាសយដ្ឋាន​ផ្ទះ​លេខ​៥២-៥៤ ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត និង​សាខា​លិខិតឆ្លងដែន​ប្រចាំ​ខេត្ត​កោះកុង អាសយដ្ឋាន​ស្ថិតនៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​”​។​

​អគ្គនាយកដ្ឋាន​អត្ដ​សញ្ញាណ​កម្ម ក៏​បាន​បញ្ជាក់​អំពី ការកែប្រែ​រយៈពេល នៃ​ការផ្ដល់​សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី​ផងដែរ ដោយ​សេវា​ឆាប់រហ័ស រយៈពេល​មួយ​ថ្ងៃ (​តាម​បណ្ដា​ខេត្ត​៣​ថ្ងៃ​), សេវា​ឆាប់រហ័ស​កម្រិត​ធ​ម្យ​ម ប្ដូរ​ពី​១០​ថ្ងៃ មក​ត្រឹម​៧​ថ្ងៃ​, សេវា​ធម្មតា ប្ដូរ​ពី​២០​ថ្ងៃ មក​ត្រឹម​១៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×