Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ត្រាំ​សន្យា​ការពារ​អំណាច​ឲ្យ​គីម ជុង​អ៊ុន ហើយ​កូរ៉េ​នឹង​ក្លាយជា​ប្រទេស​អ្នកមាន​ប្រសិនបើ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​

spot_img

​ប្រធានាធិបតី​ត្រាំ នៅ​ថ្ងៃ​ទី ១៧ ខែ​ឧសភា បានចេញ​សេចក្តីថ្លែងការណ៍ ដែល​បំបោសអង្អែល​ផង គំរាម​ផង​ចំពោះ​កូរ៉េខាងជើង ។​

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ទី ១៧ ឧសភា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រសិនបើ​ជំ​នួន​កំពូល​ជាមួយ​កូរ៉េ​ខាងជើង​ទទួលបាន​ជោគជ័យ នោះ​លោក គីម ជុង​អ៊ុន ទទួលបាន “​ការការពារ​ដ៏​ខ្លាំងខ្លា​” ហើយ​ថា “​លោក​គីម នឹង​បន្ត​ដឹកនាំ​ប្រទេស ហើយ​ប្រទេស​របស់​គាត់​នឹង​មាន​បាន​ខ្លាំង​ណាស់​” ។​

​ប៉ុន្តែ​ប្រសិនបើ​ទំនាក់ទំនង​ការទូត​បរាជ័យ លោក​គីម អាច​នឹង​មាន​ជោគវាសនា​ស្រដៀង​នឹង​វរៈសេនីយ៍ឯក ហ្គា​ដា​ហ្វី របស់​លី​ប៊ី អ្នក​ដែល​ត្រូវបាន​ផ្តួលរំលំ ហើយ​សម្លាប់​បន្ទាប់​ពី​រដ្ឋប្រហារ​មួយ គាំទ្រ​ដោយ NATO ។​

​យ៉ាងនេះក្តី លោក​ត្រាំ ក៏​នៅ​សង្កត់​បន្ថែមថា លោក​មិន​ដើរ​តាម​ទម្រង់​បែប​លី​ប៊ីទេ ចំពោះ​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ៖ “​ទម្រង់​លី​ប៊ី ជា​ប្រភេទ​មួយ​ផ្សេង​ទាំងស្រុង យើង​បាន​បំផ្លិចបំផ្លាញ​ទឹកដី​នោះ​” ។​

​សេចក្តីថ្លែងការណ៍​ខាង​លើ​ត្រូវបាន​ចាត់ទុក​ថា ជាការ “​គំរាម​” ខ្លាំង​បំផុត​របស់​ម្ចាស់​សេត​វិមាន គិត​ចាប់ពី​ពេល​ដែល​ក្រុង​ព្យុង​យ៉ាង បាន​ធ្វើ​ការផ្អាក​ភ្លាមៗ​នូវ​កិច្ចចរចា​ជាន់ខ្ពស់ ជាមួយ​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា ហើយ​គំរាម និង​លុប​ចោល​សន្និសីទ​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​អាមេរិក​-​កូរ៉េខាងជើង ។​

​តាម CNN នៅពេល​និយាយ​អំពី​កូរ៉េខាងជើង លោក​ត្រាំ​នៅ​បាន​ពោល​ថា ៖ ពួកគេ​កំពុង​ចរចា​ប្រៀបដូចជា​ពុំ​ធ្លាប់​មាន​រឿង​អ្វី​កើតឡើង ទោះបីជា​លោក​បាន​អាន​ព័ត៌មាន​ពី​ការប្រកាស​ថ្មី​បំផុត​របស់​កូរ៉េខាងជើង ក៏​ដូចជា​បាន​ស្តាប់​ព័ត៌មាន​ពី​កូរ៉េខាងត្បូង ប៉ុន្តែ​ដោយឡែក​កូរ៉េខាងជើង ពុំទាន់​មាន​ផែនការ​បោះបង់​ចោល​ជា​ផ្លូវការ​នូវ​សន្និសីទ​កំពូល​ខាងមុខ​នា​ប្រទេស​សិង្ហ​បុរី ៕ សូ​យ​ន​

 

spot_img
×