Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ទេសចរណ៍ អះអាងថា កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​វិនិយោគ និង​ទេសចរណ៍​ចិន​

spot_img

​​ភ្នំពេញ​៖ ទំនាក់ទំនង​មិត្តភាព និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា​-​ចិន បាន​ចូលរួម​គាំទ្រ​ដល់​ដំណើរការ នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ប្រកបដោយ​ការទទួលខុសត្រូវ​។ ជាក់ស្តែង ក្នុងចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៥,៦ លាន​នាក់ ដែល​មក​ទស្សនា​កម្ពុជា​នៅ​ឆ្នាំ​២០១៧ កន្លងទៅនេះ មាន​ភ្ញៀវទេសចរ​ចិន​ប្រមាណ​ជាង ១,២ លាន​នាក់ កើនឡើង ៤៥,៩​ភាគរយ និង​ឈរ​ក្នុង​លំដាប់​ទី​១​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​ក្នុង​ពិធី​លៀង​សាយភោជន កាលពី​រាត្រី​ថ្ងៃទី​១៧​ខែ​ឧសភា បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​វេទិកា​កំពូល​ទេសចរណ៍​កម្ពុជា​-​ចិន ថា ដើម្បី​បន្ត​ត្រៀម​ទទួល​បដិសណ្ឋារកិច្ច ស្វាគមន៍ ចំពោះ​ភ្ញៀវ​ទេសចរ​ចិន ឱ្យ​កាន់តែ​ប្រសើរឡើង ស្រប​ជាមួយនឹង​យុទ្ធនាការ​ផ្សព្វផ្សាយ “​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាព​កក់ក្តៅ ”​កិច្ចសហប្រតិបត្តិការ ជា​ដៃគូ​រវាង (​រដ្ឋ​-​រដ្ឋ​) រវាង (​រដ្ឋ និង​ឯកជន​) គឺជា​កត្តា​គន្លឹះ​ជា​យុទ្ធសាស្ត្រ ដូច​បាន​គូសបញ្ជាក់​ក្នុង​វេទិកា​កំពូល​ទេសចរណ៍​កម្ពុជា​-​ចិន នា​រសៀល​នេះ​។ ក្នុង​ស្មារតី​នេះ វេទិកា​កំពូល​កម្ពុជា​-​ចិន​លើក​ទី​១ នេះ​គឺ​ពិតជា​មាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ ចូលរួម​ទ្រទ្រង់​ដល់​ការអនុវត្ត​ផែនការ​សកម្មភាព និង​វិធានការ​ចាំបាច់​នានា ដូច​មានចែង​ក្នុង​ផែនការ​អនុវត្ត​អនុស្សារណៈ​យោគយល់​ស្តីពី​កិច្ច​សហប្រតិបត្តិកា​រទេស​ច​រណ៍ រវាង​រដ្ឋបាល​ទេសចរណ៍​ជាតិចិន និង​ក្រសួង​ទេសចរណ៍​កម្ពុជា (២០១៧-២០២០) ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព សំដៅ​ជំរុញ​លំហូរ​ទេសចរ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ខ្លាំងក្លា ពិសេស​គាំទ្រ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ឱ្យ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការទាក់ទាញ និង​ទទួលភ្ញៀវ​ទេសចរ​ចិន​បន្ថែម​ច្រើន​ទៀត​មក​កម្ពុជា​។

​តាមរយៈ​ស្មារតី​នៃ​អង្គ​វេទិកា​កំពូល​ទេសចរណ៍​កម្ពុជា​-​ចិន យើង​បន្ត​ប្តេជ្ញាចិត្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ចំនួន ៤​ចំណុច​ដូចខាងក្រោម​៖

ទី​១. យើង​ត្រូវ​ការចាំបាច់​នៃ​កិច្ចសហការ​ភាពជា​ដៃគូ​រដ្ឋ​-​រដ្ឋ និង​ភាព​ជា​ដៃគូ​រដ្ឋ​-​ឯកជន (PPP) ដើម្បី​អភិវឌ្ឍ និង​វិនិយោគ​ផលិតផល​ទេសចរណ៍​៖ ដើម្បី​ធានា​ជោគជ័យ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​អនុស្សរណៈ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិកា​រទេស​ច​រណ៍ រវាង​រដ្ឋបាល​ទេសចរណ៍​ជាតិចិន និង​ក្រសួង​ទេសចរណ៍​។

​ខណៈ​ដែល​អត្ត​ចរិក​របស់​ភ្ញៀវទេសច​រចិន ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​អង្គ​វេទិកា​នា​រសៀល​នេះ មាន​លក្ខណៈ​ពិសេស ដែល​គោលដៅ​ទេសចរណ៍​នីមួយៗ​ត្រូវ​ស្វែងយល់​អំពី​អត្ត​ចរិក ដូចខាងក្រោម​៖ (១). ភ្ញៀវទេសចរ​ចិន មាន​លក្ខណៈ​ទាន់សម័យ តែ​ប្រកាន់​ទំនៀមទម្លាប់ (​និយម​ប្រើប្រាស់​អន​ឡាញ (Online) ក្នុង​ការស្វែងរក​គោល​ដៅ​ទេសចរណ៍ និង​អាច​ផ្តល់​នូវ​បទពិសោធន៍​ល្អៗ (Experiences) ដល់​ពួកគាត់​ក្នុង​ដំណើរ​កម្សាន្ត ដែល​ចាំបាច់​ត្រូវមាន​ផលិតផល​ទេសចរណ៍​ប្រកបដោយ​គុណភាព​។ (២). ភ្ញៀវទេសចរ​ចិន ត្រូវការ​សេវាកម្ម​មាន​គុណភាព​ខ្ពស់ គោលដៅ​ប្រកបដោយ​សុវត្ថិភាព (Safe) (៣). ភ្ញៀវទេសចរ​ចិន​មាន​លទ្ធភាព​ចំណាយ​ខ្ពស់ (៤). ចូល​ចិត្ត​ធ្វើ​ដំណើរ​ជា​ឯកជន តែ​និយម​ប្រើ​ភាសា​កំណើត​។

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន ក្នុង​ការចូលរួម​ធ្វើឱ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ សម្រាប់​ទេសចរ​ចិន រាប់​ទាំង​ចាប់ពី​សេវា​លើ​យន្តហោះ ច្រកចូល ស្នាក់នៅ ហូបចុក និង​កម្សាន្ត​។​ល​។ ទន្ទឹមនឹងនោះ យើង​ត្រូវការ​ចាំបាច់​នូវ​ការវិនិយោគ និង​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​សម្រាប់​ទេសច​រ​ចិន​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​
​ន​វានុ​វត្តភាព (​រួម​ទាំង​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ និង​ផ្កាយ​៥ រមណីយដ្ឋាន​ទេសចរណ៍​កម្រិត​ខ្ពស់​ដែល​ជា​តម្រូវការ​របស់​ទេសចរ​ចិន​)​។ យើង​ក៏​គាំទ្រ​ការជំរុញ​វិនិយោគ​ចិន​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​តាមរយៈ​ការបង្កើត​តំបន់​ទេសចរណ៍​ពិសេស (​អាច​គម្រោង​គំរូ​ទី​១ នៅ​ខេត្ត​ព្រះសីហនុ​) អម​ជាមួយ​គោលនយោបាយ​លើកទឹកចិត្ត​មួយចំនួន​សម្រាប់​គម្រោង​វិនិយោគ​ទេសចរណ៍​ផង​ដែរ​។ ឆ្លៀត​ឱកាស​នេះ

​ទី​២. បន្ត​ពង្រឹង​គុណភាព​ឧស្សាហកម្ម​ទេសចរណ៍​៖ យើង​បន្ត​គាំទ្រ​ដាក់ចេញ និង​អនុវត្ត​ប្រព័ន្ធ​វាយតម្លៃ​បញ្ជាក់​គុណភាព (China Ready Accreditation System) ដល់​ផ្នែក​ឯកជន​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ដែល Ready ក្នុងការ​ទទួលភ្ញៀវ​ទេសច​រ​ចិន​។ ទន្ទឹមនឹងនេះ ដើម្បី​សម្រេច​បាន​ការអនុវត្ត “​សេវា​មួយ ស្តង់ដា​មួយ​” ក៏​ទាមទារ​ឱ្យ​មាន​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស និង​ការប្រើប្រាស់​បច្ចេកវិទ្យា​។​

យើង​ក៏​បន្ត​កិច្ចខិតខំ​បណ្តុះបណ្តាល​ផ្នែក​បដិសណ្ឋារកិច្ច​ល្អ​សម្រាប់​ទទួល​ស្វាគមន៍​ចិន ការបន្ត​ពង្រឹង​ជំនាញ​ភាសា​ចិន​ដល់​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ដែល​ផ្នែក​ឯកជន​ត្រូវ​យកចិត្តទុកដាក់ ការរៀបចំ​សិក្ខាសាលា​ជាប់​ជាប្រចាំ​អំពី​និន្នាការ និង​បច្ចុប្បន្នភាព China Ready និង​ការបញ្ជ្រាប​ការ​យល់​ដឹង​ជា​សាធារណៈ (Do and Don’t) ដល់​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​បាន​ជាប់​ជាប្រចាំ​។ ឆ្លៀត​ឱកាស​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ស្ថានទូត​ចិន ដែល​ផ្តល់​កិច្ចសហការ​ក្នុង​ការរៀបចំ​ការប្រឡង​ជ្រើសរើស​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​ជា​រៀងរាល់ឆ្នាំ និង​ក៏​សូម​ស្នើ​បន្ត​កិច្ចសហការ និង​គាំទ្រ​ក្រសួង​ទេសចរណ៍​ក្នុង​ការបណ្តុះបណ្តាល​ភាសា​ចិន និង​វប្បធម៌​ចិន​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​កម្ពុជា និង​គាំទ្រ​ដល់​ការបណ្តុះបណ្តាល​ប្រព័ន្ធ China Ready Accreditation System ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​កម្ពុជា​ផង​ដែរ​។ មជ្ឈមណ្ឌល​កម្ពុជា​-​ចិន China Ready នឹង​ដើ​រ​តួនាទី​គន្លឹះ​ក្នុង​ការជំរុញ​ការអនុវត្ត​ប្រព័ន្ធ​វាយតម្លៃ​បញ្ជាក់​គុណភាព ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការសិក្សា​ស្រាវជ្រាវ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​អភិវឌ្ឍ​ទេសចរណ៍​នៅ​កម្ពុជា​។​

​ទី​៣. បន្ត​ពង្រឹង​ការផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​៖ យើង​បន្ត​រួមគ្នា​ធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព និង​គ្រប់​មធ្យោបាយ នៅលើ​ទីផ្សារ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​ដោយ​បន្ត​ចូលរួម​ពិព័រណ៍​ទេសចរណ៍ ព្រឹត្តិការណ៍​ទេសចរណ៍ ការផ្សព្វផ្សាយ​តាម ប្រព័ន្ធ Online បណ្តាញ​ទំនាក់ទំនង​សង្គម Social Media ការផ្សព្វផ្សាយ​តាមរយៈ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ស្ថាន​តំណាង​នៅ​ប្រទេស​ចិន ការអភិវឌ្ឍ​គេហទំព័រ​ទេសចរណ៍​ជា​ភាសា​ចិន ជាដើម​។​

​ទី​៤.​បន្ត​រួម​គ្នា បើក​ចំហរ​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ផ្តើមចេញ​ពី​ផ្លៃផ្កា​នៃ​ការតភ្ជាប់ និង​ការសម្រួល​ការធ្វើដំណើរ​ទេសចរណ៍​នៅក្នុង​ក្របខណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវ៉ាត់ និង​វិថី​” ៖ ស្មារតី​ផ្លូវ​សូត្រ​គឺជា​ស្មារតី​នៃ​វិស័យ​ទេសចរណ៍ (Spirit of the Silk Road is the Spirit of Tourism) ពោល​គឺ​ជា​ស្មារតី​នៃ​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ ការបើក​ទូលាយ និង​បរិយា​ប័ន្ន ការរៀនសូត្រ​ពី​គ្នា​ទៅវិញទៅមក និង​ការបែងចែក​ផលប្រយោជន៍​ទាំងអស់គ្នា​។ ទន្ទឹមនឹងនេះ យើង​នឹង​រួម​គ្នា​បន្ត​ជំរុញ​ការសម្រួល​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទេសចរណ៍ តាមរយៈ​ការកាត់បន្ថយ​របាំង​មិន​ចាំបាច់​នានា បន្ត​ពង្រឹង​បដិសណ្ឋារកិច្ច​សេវាកម្ម​ពេលមកដល់ (Arrival Services) តាមរយៈ​ការអនុវត្ត​ការសម្រួល​ទិដ្ឋាការ​រវាង​ប្រទេស​ទាំង​ពីរ (​ដូច​ជា​ការអនុវត្ត​ទិដ្ឋាការ​អេឡិចត្រូនិច E-visa Visa-on-Arrival ការដាក់ចេញ​នូវ​ទិដ្ឋាការ​ចូល​-​ចេញ​ច្រើនដង​រយៈពេល​វែង Multiple Entries Visa T1T2T3) និង​ការសម្រួល​ដល់​ចំណាយ​ចុះចត​នានា​របស់​ក្រុមហ៊ុន​អាកាសចរ​ពី​ប្រទេស​ចិន​មក​កម្ពុជា​ផង​ដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×