Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេ​ជេ​រពុំ​ខុស​ព្រោះ​តែ​បញ្ចូល​ខ្លឹមសា​រញ៉ែ​ស្រី​រុស្ស៊ី នៅ World Cup

spot_img

​​តាម BBC នោះ​សហព័ន្ធ​កីឡាបាល់ទាត់​អា​ហ្សង់​ទីន (AFA) បាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ ដោយសារ​តែ​មាតិការ​មួយ​ត្រូវបាន​ដាក់​បញ្ចូល​ក្នុង​កូនសៀវភៅ​ណែនាំ​ផ្តល់​ដល់​អ្នកកាសែត ចូលរួម​ក្នុង​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨ នូវ “​វិធី​ញ៉ែ​ស្រី​រុស្ស៊ី​” ។​

BBC ដដែល​ឲ្យដឹងថា ខ្លឹមសារ​នោះ​ទូន្មាន​ឲ្យ​អ្នកកាសែត​អា​ហ្សង់​ទីន “​គប្បី​មាន​រូបរាង​ខាងក្រៅ​ស្អាត ក្លិន​ក្រអូប និង​ស្លៀកពាក់​ឲ្យ​សង្ហា​រ​” ដើម្បី​បង្ក​ចំណាប់អារម្មណ៍​ជាមួយ​នារី​រុស្ស៊ី ហើយ​ត្រូវមាន​វិធី​ប្រាស្រ័យ​ទាក់ទង​នឹង​មុខសញ្ញា​របស់​ខ្លួនឲ្យបាន “​ត្រឹមត្រូវ​” ។​

​ខ្លឹមសារ​មាតិការ​កត់ត្រា​ក្នុង​កូនសៀវភៅ​នោះ​គឺ ៖ “​ព្រោះ​ថា​ស្ត្រី​រុស្ស៊ី​ស្អាត​ណាស់ មាន​បុរស​ជាច្រើន​ប្រាថ្នា​ចង់​រួមដំណេក​ជាមួយ​ពួកគេ​” ។ ពួកគេ​ក៏​អាច​ចូល​ចិត្ត​រឿង​នេះ​ដែរ ប៉ុន្តែ​ពួកគេ​តែង​ចង់ឲ្យ​គេ​ចាត់ទុកថា ពួក​ខ្លួន​សំខាន់ និង​អស្ចារ្យ ។ កុំ​សួរ​សំណួរ​ផ្តេសផ្តាស​អំពី​ការ​រួមភេទ ។ ចំពោះ​ជនជាតិ​រុស្ស៊ី គេ​ចាត់​ទុក​បញ្ហា​នេះ​មាន​ភាព​ឯកជន​ណាស់ ហើយ​ពុំ​ត្រូវ​យក​វា​មក​ជជែក​បើកចំហ​នោះទេ ។​

​កូនសៀវភៅ​របស់ AFA ទូន្មាន​ឲ្យ​អ្នកកាសែត​ប្រុស​ទាំងឡាយ បើ​ចង់​ញ៉ែ​ស្ត្រី​រុស្ស៊ី គឺ​ត្រូវ​ស្លៀកពាក់​ឲ្យបាន​ស្អាតបាត ។ ខ្លឹមសារ​ណែនាំ​នេះ​បង្ក​នូវ​រលក​រិះគន់​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​លើ​បណ្តាញ​សង្គម ។ ទ្រាំលែងបាន AFA បាន​កាត់ចោល​មាតិការ​នេះ រួច​ធ្វើការ​សុំទោស​ព្រមទាំង​អះអាង​ថា ខ្លឹមសារ​ខាងលើ​បណ្តាល​មក​ពី​ការ “​បោះពុម្ព​ច្រឡំ​” ៕ ចន្ទ្រា​

spot_img
×