Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកអ្នកដំណើរលួច​ដឹក​សាច់​សត្វព្រៃ​ជាង​១​តោន​ពី​ថៃ​ចូល​ដល់​ភ្នំពេញ​

spot_img

​ភ្នំពេញ ៖ រថយន្តដឹកអ្នកដំណើរ​លួច​ដឹក​សាច់​សត្វព្រៃ​ពី​ប្រទេស​ថៃ​ចូលមក​ដល់​ក្រុង​ភ្នំពេញ​មួយគ្រឿង ត្រូវ​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​បទ​លើ្មស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ ឃាត់​ទុក​និង​ធ្វើការ​ឆែកឆេរ​រកឃើញ​និង រឹបអូស​បាន​សាច់​សត្វព្រៃ​ជាង​១​តោន ដែល​បង្កប់​នៅ​បាត​រថយន្ត​។​

ករណី​បង្ក្រាប​នេះ​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៨៤​កែង​លេខ​២០៥​ក្នុង​សង្កាត់​ទូល​ស្វាយព្រៃ​ទី​២​ខណ្ឌ​ចំកា​មន​រាជធានី​ភ្នំពេញ​។​

ប្រតិបត្តិ​ការណ៍​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ កាំកុងត្រូល សមត្ថកិច្ច​មូលដ្ឋាន មន្ត្រី​កាំកុងត្រូល​ផងដែរ បាន​ចុះ​ឆែកឆេរ​រថយន្ត មួយគ្រឿង ដែល​សង្ស័យ​ថា​លួច​ដឹក​សាច់សត្វ​ខូចគុណភាព​ដែល​នាំចូល​ពី​ប្រទេស​ថៃ រឹប​បាន​ជិត​ប្រមាណ​ជាង ១០០០​គីឡូក្រាម​។​

​បើ​តាម​លោក ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ និង​ឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បាន​ប្រាប់ឲ្យដឹង​ថា នៅ​ក្នុង​ការចុះ​ឆែកឆេរ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការស្រាវជ្រាវ​រហូត​មកដល់​ចំណុច​ផ្លូវ​៣៨៤ កែង​ផ្លូវ​២០៥ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ បាន​ឃាត់​រថយន្តដឹកអ្នកដំណើរមួយគ្រឿង ពណ៌​សលាយ​ផ្កាយ​ឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 3C-7077 ដែល​ជា​របស់​ក្រុមហ៊ុន​ឯកជន ហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​យើង​បាន​ធ្វើ​ការឆែកឆេរ​រក​ឃើញ​សាច់សត្វ​ខូច​គុណភាព​ដែល​នាំចូល​ពី​ប្រទេស​ថៃ​។​

​ក្រោយពី​ធ្វើ​ការឆែកឆេរ​រួចមក កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ហៅ​ម្ចាស់​រថយន្ត និង​តំណាង​ក្រុមហ៊ុន យកទៅ​ធ្វើការ​សាកសួរ​នៅ​នាយកដ្ឋាន និង​បន្ត​នីតិវិធី​។​

​ប្រភព​ផ្សេងទៀត​បាន​និយាយថា រថយន្តដឹកអ្នកដំណើរ​នេះ​ដឹក​សាច់​សត្វព្រៃ​មក​ញឹក​ញ៉ាប់​ណាស់​តែ​មិនដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប់​ទេ ទើប​តែ​លើក​នេះ​នាំ​គ្នា​ចុះ​មក​ចាប់​។ គេ​ថា​ការ​ដែល​ម្ចាស់​រថយន្តដំណើរ​នាំ​ចូល​មក​ដល់​នេះ​បានក៏​ដោយសារតែ​មាន​កា​របើក​ដៃ​ពី​មន្ត្រី​សមត្ថកិច្ច​នៅ​ច្រក​ព្រំដែន ពិសេស​មន្ត្រី​កាំកុងត្រូល​និង​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៅ​ទីនោះ​តែម្តង ជា​អ្នក​បើកដៃ យកលុយ​ដាក់​ហោប៉ៅ ដោយ​មិន​គិត​ពី​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ឡើយ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×