Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ៖ ដាំ​ដើមឈើ​ឡើងវិញ ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឲ្យ​កាន់តែ​ច្រើន​ឡើង​វិញ​

spot_img

​ព្រះវិហារ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា តំបន់​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា តេជោ​សែន​ឫស្សី​ត្រឹប ខេត្ត​ព្រះវិហារ​នេះ បន្ទាប់​ពី​មាន​ការអភិរក្ស និង​អភិវឌ្ឍន៍​ហើយ នឹង​ទទួលបាន​នូវ​ភាព​ទាក់ទាញ​ជាក់​ជាមិនខាន ពីព្រោះ​ជា​កន្លែង​អភិរក្ស​ផង និង​ជា​កន្លែង​ស្រាវជ្រាវ និង​ទាក់ទាញ​ទេសចរណ៍​ផង​ដែរ​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ក្នុង​ពី​ធី​ដាំ​ដើមឈើ នៅ​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា តេជោ​សែនប្ញ​ស្សី​ត្រឹ​ប ដែល​ស្ថិតនៅ​ឃុំ​ឆែប​២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។​

​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា តេជោ​សែនប្ញ​ស្សី​ត្រឹបនេះ មាន​ផ្ទៃដី​សរុប​១១៤.៣៥​គីឡូម៉ែត្រ​ការ៉េ ដែល​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/ រកត​/០៤១៤/៤៣៦ ចុះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៤ ។ ឧទ្យាន​នេះ​មាន​តំបន់​ជីវចម្រុះ និង​សក្តានុពល ជាច្រើន​ដូចជា ធនធាន​ព្រៃឈើ សត្វព្រៃ វត្ថុ​បុរាណ ដែល​អាច​បម្រើ​ដល់​មុខងារ​ក្នុង​បរិស្ថាន​ព្រៃឈើ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ដ៏​ទាក់ទាញ​ផងដែរ​។​

សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅ​ទី​នេះ​មិន​គ្រាន់តែ​ជា​គោលដៅ​សម្រាប់​អភិរក្ស​ប៉ុណ្ណោះ​នោះទេ តែ​វា​ជា​តំបន់​មួយ​សម្រាប់​ធ្វើ​សិក្សា​ស្រាវជ្រាវ​ផងដែរ ព្រោះ​ជា​តំបន់​នេះ​ជា​កេរ​មរតក​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។ តាម​ការលើកឡើង​ពី​ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា ដែល​មាន​គោលបំណង​បង្កើត​ជា​កន្លែង​ផលិត​ទឹកដោះគោ​ស្រស់​នៅ​នឹង​ទីតាំង​ឧទ្យាន​នេះ សម្តេច​តេជោ​បាន​សំដែង​នូវ​ការគាំទ្រ ហើយ​សម្តេច​តេជោ ហ៊ុន សែន និង​ក្រុមគ្រួសារ​បាន​ចូលរួម​ចំណែក​ផ្តល់​ជា​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​ផងដែរ ក្នុង​ការចូលរួម​ទិញ​មេគោ​ដើម្បី​ចិញ្ចឹម​យក​ទឹកដោះ​នៅទីនេះ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការដាំ​ដើមឈើ​ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​ការរីកដុះដាល​ធនធាន​ព្រៃឈើ​របស់​យើង​ឡើងវិញ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថា​តម្រូវកា​រ​ឈើ ពិតជា​មាន​ច្រើន​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ បូក​រួម​ទាំង​បទល្មើស​ព្រៃឈើ​ផង​ដែរ ដូច្នេះ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ដាំ​ដើមឈើ​ឡើងវិញ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឲ្យ​កាន់តែ​ច្រើន​ឡើង​វិញ​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ថា ដើម្បី​ចូលរួម​ចំណែក​ថែរក្សា និង​អភិរក្ស​ព្រៃឈើ​នោះ គឺ​ត្រូវតែ​មាន​ការអភិវឌ្ឍ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ព្រៃឈើ​នោះ​ជាមុនសិន ដូចជា​តាមរយៈ​ការផ្តល់​ដី​សម្រាប់​ពួកគាត់​បង្កបង្កើនផល ការកាត់បន្ថយ​កុំអោយ​ពួកគាត់​ប្រើប្រាស់ អុស ឬ​ធ្យូង​ច្រើន ជំរុញ​អោយ​គាត់​បង្កើន​ការដាំដុះ ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ​ដូចជា កៅស៊ូ ស្វាយចន្ទី និង​ដំណាំ​ផ្សេងៗ​ទៀត​ជា​ដើម​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹក​សាជាថ្មី​ថា រាជរដ្ឋាភិបាល​មិន​បន្ត​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅឲ្យ​ក្រុមហ៊ុន​ណា​ទៀត​នោះទេ តែ​ត្រូវ​ផ្តល់​ជា​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ពលរដ្ឋ​រស់នៅ និង​បង្កបង្កើនផល​វិញ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​តាមដាន​ការគ្រប់គ្រង​ព្រៃឈើ​ឲ្យបាន​ត្រឹមត្រូវ ជាពិសេស​មិន​ត្រូវ អោយ​ក្រុម​អ្នកមាន​លុយ និង​មាន​អំណាច​មួយចំនួន​មក​ទន្ទ្រាន​ព្រៃឈើ​ខុស​ច្បាប់​ណាមួយ​ឡើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×