Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ជាង ៣០០ គ្រួសារ ពី​ខេត្ត​កោះកុង តវ៉ា​រឿង​ដីធ្លី​ជា​ថ្មី ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុង​ផាត់​

spot_img

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រងគ្រោះ​ជា​ង ៣០០ គ្រួសារ ពី​ខេត្ត​កោះកុង តវ៉ា​រឿង​ដីធ្លី​ជា​ថ្មី​នៅ​ភ្នំពេញ ដែល​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុង​ផាត់ រឹបអូស​ប្រមាណ ១០ ឆ្នាំ​មក​។ នេះ​ជា​ថ្ងៃទី​២ នៃ​ការតវ៉ា​របស់​ពួកគាត់ នា​ថ្ងៃ​ទី ១៨ ឧសភា ២០១៨​។​

រហូតមកដល់​ពេលនេះ ពលរដ្ឋ​ដែល​មាន​ជំលោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង នៅតែ​បន្ត​ទាមទារ​រក​ដំណោះស្រាយ បើទោះបីជា​ដឹងថា​គ្មាន​សង្ឃឹម​ក៏ដោយ​។​

​កាលពី​ថ្ងៃ​ទី​១៧​ខែ​ឧសភា ពលរដ្ឋ​មាន​ជំលោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង ជួបជុំ​នៅ​ក្រសួង​ដែនដី ដើម្បី​រក​អន្តរាគមន៍ តែ​ត្រូវបាន​មន្ត្រី​នៃ​ក្រសួង​នេះ​ស្តីបន្ទោស​បន្ថែម ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ខែ​ឧសភា កងសន្តិសុខ ខណ្ឌមានជ័យ រារាំង​ក្បួន​តវ៉ា​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ជាមួយ​ក្រុមហ៊ុន លី​យ៉ុង​ផាត់ មកពី​ខេត្ត​កោះកុង​មុខ​វត្ត​សាមគ្គី​រស្សី​។​

​ក្នុង​ការតវ៉ា​ទាមទារ​នោះ មាន​ទារក​អាយុ​៣​ខែ​ម្នាក់ បាន​សន្លប់​នៅ​ពេល​ដែល​ស្ត្រី​ជា​ម្តាយ បាន​ចូលរួម​ដើរ​ក្បួន​ជាមួយ​អ្នកមាន​ជម្លោះ​ដីធ្លី​មួយចំនួន​ទៀត​មកពី ខេត្ត​កោះកុង ហើយ​បាន​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច នៅក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។​

​នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​នេះ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង​៣០០​នាក់​មក​ដែល​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី បាន​នាំគ្នា​ដើរ​ចេញពី​វត្ត​ដោយ​បញ្ជាក់​គោលបំណង​ថា ទៅ​ក្រសួង​រៀបចំ​ដែនដី​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​របស់​ពួកគាត់ ហើយក៏​មាន​ការរារាំង​ពី​កម្លាំង​សមត្ថកិច្ច​។​

​ក្នុងពេល​ប៉ះទង្គិច​គ្នា​នោះ ពលរដ្ឋ​អះអាងថា បណ្តាល​ឲ្យ​ទារក​អាយុ​៣​ខែ​ធ្លាក់​ពី​ដៃ​ម្តាយ​ហើយ​ក៏​សន្លប់ ចំណែក​ស្ត្រី​៣​នាក់​និង​បុរស​ម្នាក់​ទៀត​រងរបួស​។ រហូតដល់​ម៉ោង​ជិត​១២​ថ្ងៃ​ត្រង់នេះ ពលរដ្ឋ​ទាំង​នោះ​ផ្អាក​ធ្វើដំណើរ​នៅត្រង់​ចំណុច​ស្ពាន​ស្ទឹងមានជ័យ ហើយ​គ្រោង​បន្តដំណើរ​ទៀត​ទៅ​ក្រសួង​រៀបចំ ដែនដី បើទោះបីជា​ប្រឈមមុខ​ជាមួយ​សមត្ថកិច្ច​។​

ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​មក​ពី​ខេត្ត​កោះកុង ដែល​អះអាង​ថា មិនទាន់​ទទួលបាន​សំណង នៅថ្ងៃនេះ បាន​នាំគ្នា​មក​តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី​ជាថ្មីទៀត ដើម្បី​ឲ្យ​ស្ថាប័ន​មួយ​នេះ ពន្លឿន​ការដោះស្រាយ​សំណង​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់​។​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដែល​អះអាង​ថា មាន​បញ្ហា​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន Koh kong Plantation Co.,Ltd និង Koh Kong Sugar Industry Co., Ltd. បាន​នាំ​គ្នា​ក្នុង​គោលបំណង​ទៅ​តវ៉ា​ប្រមូលផ្តុំ​នៅ​មុខ​ក្រសួង​ដែនដី ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​នេះ ពន្លឿន​ការបញ្ហា​ដីធ្លី​របស់​ពួកគាត់ ។​

​ពលរដ្ឋ​ម្នាក់ រស់នៅ​ឃុំ​ដង​ពែង ស្រុក​ស្រែអំបិល ខេត្ត​កោះកុង លើកឡើងថា ពួកគាត់​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ម្លេះ​។ អ្នកស្រី​បន្ត​ថា កន្លងមក ពួកគាត់​មិន​បាន​នាំ គ្នា​ធ្វើ​ការតវ៉ា ដោយសារ​អាជ្ញាធរខេត្ត​អះអាង ថា​នឹង​ដោះស្រាយ​ឲ្យ​ពួកគាត់ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ អាជ្ញាធរ​មិន​បាន​ដោះស្រាយ​នោះ​ទេ​។​

ពួក​គាត់​ឡើង​មក​នេះ ដើម្បីឲ្យ​ក្រសួង​ពន្លឿន​ការដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួកគាត់ ខណៈ​ជម្លោះ​ដី​នេះ​បាន​អូសបន្លាយ​ជាង​១០ឆ្នាំ​មកហើយ​នោះ​។​

​ការផ្ទុះ​ការតវ៉ា​របស់​ពលរដ្ឋ​ទាំងនោះ ធ្វើឡើង​ក្រោយ​ពី​ក្រសួង​រៀបចំ​ដែនដី បានសម្រេច​កាត់​ដី​ទំហំ​ប្រមាណ​៨២៥​ហិច​តា ចេញ​ពី​ក្រុមហ៊ុន​ស្ករអំពៅ​ក្នុង​ខេត្ត​កោះកុង យក​ទៅឲ្យ​ប្រជាពលរដ្ឋ​មួយ​ក្រុម​ផ្សេង​ទៀត ចំនួន​៣៧៥​គ្រួសារ និង​សម្រច​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​ជា​ទឹកប្រាក់ ២៥០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ ដល់​ពលរដ្ឋ​ចំនួន​១៧៥​គ្រួសារ ដើម្បី​បញ្ចប់រឿង​កាលពី​ថ្ងៃ​ទី​២២​ខែ​មីនា​ឆ្នាំ​២០១៨។​

​នៅ​ខែ​សីហា​ឆ្នាំ​២០០៦ ក្រសួង​កសិកម្ម​បាន​សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​កោះកុង​ផ្លេន​ថេ​សិន និង​កោះកុង​ស៊ូ​ហ្គ័​រ ធ្វើ​ឧស្សាហកម្ម​ស្ករអំពៅ​នៅលើ​ដី​ជិត​២​ម៉ឺន​ហិកតា ក្នុងស្រុក​បុ​ទុម​សាគរ និង​ស្រុក​ស្រែអំបិល​ក្នុង​ខេត្ត​កោះកុង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×