Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ងាយ​រង​រន្ទះបាញ់​បំផុត​ចំនួន ៥ ដែល​អ្នក​ណាៗ ក៏​ត្រូវ​ចងចាំ​

spot_img

​រដូវ​ធ្លាក់ភ្លៀង​ដំបូង ត្រូវបាន​គេ​រៀប​ចូល​លំដាប់​អាកាសធាតុ​គ្រោះថ្នាក់ ដោយហេតុ​វា​តែង​ភ្ជាប់​ជាមួយ​នូវ​រន្ទះបាញ់​បង្ក​ឲ្យមាន​ការស្លាប់ ។ ហេតុ​នេះ​អ្នក​ទាំងឡាយ​គប្បី​ចាប់អារម្មណ៍ នឹង​ករណី​ចំនួន ៥ ដែល​ងាយ​រង​រន្ទះ​បំផុត ។​

១.​ការ​រត់​លេង​នៅ​កន្លែង រាបស្មើ ទូលាយ

​ពេល​ភ្លៀង​រៀប​បង្អុរ​ចុះ ដូចជា​នៅ​វាលស្រែ តារាង​កូន​ហ្គោល ឬ​ទីលាន​ចត​រថយន្ត សុទ្ធសឹង​ជា​គោលដៅ​នៃ​ការរង​រន្ទះ ហើយ​ពេលនោះ ដោយ​អ​ចេតនា អ្នក​បាន​ក្លាយជា “​វត្ថុ​ចម្លង​” ខ្ពស់​បំផុត​នៅ​តំបន់​នោះ នៅពេល​ដែល​ផ្ទៃដី​ទទួល​បាន​ប្រតិកម្ម​បង្កើត​ជា​ចរន្តអគ្គិសនី​ពី​ផ្ទាំង​ពពក នោះ​វត្ថុ​ដែល​ខ្ពស់​ជាងគេ​នឹង​ប្រមូលផ្តុំ​បន្ទុកអគ្គិសនី​ច្រើនជាងគេ​ដែរ ពោល​គឺ​វា​មាន​សមត្ថភាព​ស្រូប​ទាញ​រលក​អគ្គិសនី​ខ្លាំង​បំផុត ហើយ​ដោយហេតុ​នេះ​ឯង វា​ងាយ​ទាញ​យក​ចរន្តអគ្គិសនី​ដោយ​ងាយស្រួល ។​

​ទន្ទឹម​នោះ ទើប​ពេល​មេឃ​ភ្លៀង​ទើប​ការ​ជ្រក​នៅ​ក្រោម​ដើមឈើ​ធំ ក៏​ពុំ​មែន​ជា​ជម្រើស​ល្អ​មួយ​ឡើយ ដោយហេតុ​ថា តាម​គោលការណ៍​ខាងលើ​ដើមឈើ ដែល​ខ្ពស់​វា​ងាយ​ស្រូប​ទាញ​យក​ចរន្តអគ្គិសនី វា​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក ។​

២.​ការ​កាត់​ឆ័ត្រ ឬ​ឈរ​ក្បែរ​វត្ថុ​ធាតុ​លោហៈ​

​រន្ទះ​គឺជា​ចរន្តអគ្គិសនី​មួយ​ដ៏​ខ្លាំង ហើយ​លោហៈ​គឺជា​វត្ថុ​ធាតុ​ចម្លង​ចរន្ត​ល្អ​បំផុត ។ ចរន្តអគ្គិសនី​របស់​រន្ទះ មាន​អាំង​តង់​ស៊ីតេ រាប់ម៉ឺន រហូតដល់​ជាង ១០០​លាន​វ៉ុល ។ នៅពេលដែល វា​បាញ់​ចរន្ត​ភ្លើងអគ្គិសនី នោះ​កម្តៅ​របស់​រន្ទះ អាច​ឡើង​ដល់​រាប់ពាន់​ដឺ​ក្រេសេ ឯណោះ ។ ហេតុនេះ ល្អ​បំផុត​អ្នក​គប្បី​ចៀស​ពី​វត្ថុ​ទាំងឡាយ​ជា​អាទិ៍ ៖ កង់ គ្រឿងយន្ត របង​ដែក ចប កណ្តៀ​វ ។​ល​។ ព្រោះ​វា​ទាំងនេះ​ចម្លង​ចរន្តអគ្គិសនី​ល្អ​ណាស់ ។ ក្រៅពី​នោះ​ការ​កាន់​ឆ័ត្រ នៅ​ពេល​ភ្លៀង​ពុំ​ខុស​អ្វី ក្លាយ​ជា​បង្គោល “​ស្រូប​រន្ទះ​” ព្រោះ​វា​ផ្ទុក​លោហៈ ដូច្នេះ​ពេល​មេឃ​ភ្លៀង​ផ្គរ​មិន​គប្បី​បាំងឆ័ត្រ ដើរ​នៅ​តាម​ផ្លូវ​ល្ហរ​ល្ហេវ​ឡើយ​។​

៣.​ហែល​ទឹក​ទន្លេ ជ្រោះ ឬ​អាង​ហែល​ទឹក​ពេល​មេឃ​កំពុង​ភ្លៀង​

​មិន​ខុស​ពី​លោហៈ​ទេ ទឹក​ក៏​ជា​សារធាតុ​ចម្លង​អគ្គិសនី​ដ៏​សែន​ល្អ ។ ប្រសិនបើ​មិន​ចង់​ក្លាយជា​ធ្យូង​នោះទេ អ្នក​ពុំគប្បី​ទៅ​ហែល​ទឹក​ខណៈពេល​កំពុង​ភ្លៀង​រន្ទះ ។​

៤.​កុំ​ឈរ​ជិត​មាត់​បង្អួច ទ្វារ​ចេញ​ចូល ឬ​ដេក​លើ​ផ្ទៃដី​

​មនុស្ស​ភាគច្រើន​គិតថា ខ្លួន​នឹង​មាន​សុវត្ថិភាព​ទាំង​ស្រុង​ពេល​នៅ​ក្នុងផ្ទះ ហេតុនេះ ក៏​ឈរ​នៅ​មាត់​ឈរ​គយគន់​ទេសភាព​នៅ​ពេល​ភ្លៀង ប៉ុន្តែ​ការពិត​គឺ​ទង្វើ​ឈរ​នៅ​មាត់​បង្អួច ឬ​ទ្វារ​ចេញចូល​វា​មិន​សុវត្ថិភាព​ណាស់ណា​ទេ ។ ពិសេស​កុំ​ដេក​ត្រង់​ខ្លួន​លើ​ផ្ទៃ​ដី​ឲ្យសោះ ។ អ្នក​គប្បី​កាត់បន្ថយ​ជា​អតិប្បរមា អ្នក​គប្បី​ប្រាស្រ័យ​ប្រាណ​ផ្ទាល់​នឹង​ផ្ទៃដី ដើម្បី​កាត់បន្ថយ បន្ទុក​អគ្គិសនី បញ្ជូន​ចុះ​ផ្ទៃ​ដី​តាមរយៈ​រាងកាយ​របស់ខ្លួន ។​

៥.​ចូល​ងូតទឹក មើល​ទូរទស្សន៍ ប្រើប្រាស់​ទូរស័ព្ទ​

​ពេល​មេឃ​ភ្លៀង​ផ្គរ​រន្ទះ ការប្រើប្រាស់​ទូរស័ព្ទ​លើ​តុ​មាន​ខ្សែ គឺ​គ្រោះថ្នាក់​ណាស់​ព្រោះ​ចរន្តអគ្គិសនី​របស់​រន្ទះ​វា​អាច​ឆ្លង​ចូល​តាម​ខ្សែភ្លើង ខ្សែកាប​ល្លិ៍​ទូរស័ព្ទ ហើយ​បញ្ជូន​ចរន្ត​នេះ​មួយ​ឆ្ងាយ ។ ល្អ​បំផុត​នោះ​គប្បី​កាត់ផ្តាច់​ប្រភព​ចម្លង​ចរន្តអគ្គិសនី ដក​ខ្សែ​ទូរស័ព្ទ ខ្សែ​សាក​បរិក្ខារ​អគ្គិសនី ដើម្បី​បញ្ចៀស​ពី​ការរង​រន្ទះ “​ចូល​” មក​តាម​ផ្លូវ​នេះ ។

​បច្ចុប្បន្ន​បំពង់​ទឹកស្អាត​តែង​ត្រូវបាន​ធ្វើ​អំពី​ជ័រ ប៉ុន្តែ​នៅ​មាន​កន្លែង​ខ្លះ នៅ​បន្ត​មាន​បំពង់​ដែក​ស្ពាន់​នៅឡើយ ហេតុនេះ គប្បី​រង់ចាំ​ពេល​មេឃ​ស្ងប់ស្ងាត់​ទើប​ងូតទឹក​វា​ជា​ការ​ល្អ​បំផុត ៕ សូ​យ​ន​

spot_img
×