Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ​! តារា​ម៉ូ​ដែល​ស្រី​នេះ​ប្រឈម​ផ្លូវច្បាប់​ហើយ ខណៈ​គេ​ចោទប្រកាន់​ជាថ្មី «​ថត​ផ្សាយពាណិជ្ជកម្ម​» ដ៏​អាសអាភាស​នៅ​ហាង McDonald’s

spot_img

​តារា​ម៉ូ​ដែល​ថៃ «​ដ៏​ល្បីឈ្មោះ​នៅលើ​អ៊ី​ន​ធើរ​ណេ​ត​» ដែល​បង្ករឿង​ក្តៅគគុក​កាលពី​ប៉ុន្មាន​ខែ​មុននេះ សម្រាប់​រូបភាព​ថត​ដ៏​ស្រើបស្រាល​ប្រូ​ម៉ូត​សិន​ឲ្យ​ហាង​កាហ្វេ​មួយ ឥឡូវនេះ បង្កក​ម្តៅ​ទ្វេ​ជាថ្មី​ម្តងទៀត បន្ទាប់ពី​បាន​ថត​ផ្សាយ​ពាណិជ្ជ​លាត់​បញ្ចេញ​លី​អូ​យ៉ាង​ស្តែងៗ នៅ​សាខា​ហាង McDonald ក្នុងប្រទេស​ថៃ ។​

​សូមបញ្ជាក់ថា រូបភាព​បង្ក​ការរិះគន់​កន្លងមក​ទាំ​ង​នោះ ត្រូវបាន​ផុស​លើកដំបូង នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Hasas.Official, Sanook ដែល​បាន​រាយការណ៍​ពី​អំពីរឿងមិនសមរម្យនេះ ។​

​យ៉ាងណាមិញ រូបភាព​កក្រើក​ថ្មីៗ​នេះ បានបង្ហាញ​ឲ្យ​ឃើញ​តារា​ម៉ូ​ដែល​ស្រី​នាង Minggomut “Maming” Kongsawas ស្លៀកពាក់​ខើច​ខ្លី និង​ថត​ក្នុង​ឥរិយាបទ​បញ្ឈរជង្គង់ ធ្វើ​ឲ្យ​លេចចេញ​ខោ​ក្នុង​ជ្រងោៗ​តែម្តង ដែល​គេ​ចោទថា​ធ្វើឡើង​នៅ​សាខា​ហាង McDonald នៅក្នុង​ប្រទេស​ថៃ ។

​ទោះយ៉ាងណា ក្រុមហ៊ុន McDonald បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ម្សិលមិញ​ថា «McDonald’s Thailand ពុំ​ចូលរួម​ក្នុង​ហេតុការណ៍​នេះ​ទេ ។ តាម​ការស៊ើបអង្កេត យើង​សង្ស័យថា រូបភាព​ទាំងនេះ​ត្រូវបាន​ថត​នៅក្នុង​ឆ្នាំ​២០១៧ ប៉ុន្តែ ទើបតែ​ត្រូវបាន​គេ​យកមក​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅពេលនេះ​» ។​

​ក្រុមហ៊ុន​នេះ​នៅបាន​សរសេរ​ឲ្យ​ដឹង​ទៀតថា​៖ «​ក្រុមហ៊ុន​កំពុង​ប្រមូលផ្តុំ​ព័ត៌មាន​នេះ និង​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​តារា​ម៉ូ​ដែល​ស្រី​នេះ និង​អ្នក​ដែល​បាន​ចុះផ្សាយ និង​ចែករំលែក​រូបភាព​ទាំងនេះ​ផងដែរ​» ។​

​គួរ​បញ្ជាក់ថា នាង Minggomut ដែលមាន​អ្នកតាមដាន​ជាង ៦៥០,០០០ នាក់ នៅលើ​ហ្វេ​ស​ប៊ុ​ក ពុំទាន់​មានមតិ​យោបល់​អ្វី​ទៅលើ​រូបថត​ទាំងនេះ​របស់​នាង​ទេ នៅឯ​ហាង​រង​ការចោទប្រកាន់ McDonald’s Thailand ៕ ចន្ទី

spot_img
×