Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយពី​មានការ​រិះគន់ ពេលនេះ​មាន​ពាក្យ​សរសើរ​វិញ​ម្ដង បន្ទាប់ពី​បានឃើញ ប៊ុត សីហា ធ្វើ​សកម្មភាព​ដ៏​ប្រសើរ​ក្នុងសង្គម​មួយ​នេះ

spot_img

​ក្រោយពី​ជួប​រឿងអាស្រូវ​គ្រឿងញៀន​រួចមក តារា​ចម​ម្រៀ​ង​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី​១ លោក ប៊ុត សីហា ហាក់ដូចជា​ជួប​នូវ​ពាក្យសម្ដី​មើលងាយ ប្រៀបដូចជា​ព្យុះភ្លៀង​ជាច្រើន​បោកបក់​មកលើ​រូបលោក រហូតដល់​លោក​ប្រកាស​លាឈប់​ពី​សិល្បៈ​ចម្រៀង ដោយ​ច្រៀង​តែ​នៅតាម​រោងការ​តូចៗ​ប៉ុណ្ណោះ ។

​ជាមួយគ្នានេះដែរ ក្រោយពី​ដំណើរ​ចាកចេញ​របស់​តារាចម្រៀង​កំព្រា​ឪពុក​រូបនេះ គេ​ឃើញ​លោក​បាន​ចូលរួម​នៅក្នុង​សកម្មភាព​មនុស្សធម៌​យ៉ាងសកម្ម រហូត​ទទួលបាន​ការចាប់អារម្មណ៍​ជាថ្មី​ពី​សំណាក់​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាក់ស្ដែង​ដូចជា​កាលពីពេល​ថ្មីៗ​នេះ គេ​បានឃើញ​លោក​បង្ហោះ​រូបថត​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌​ជាមួយ​កុមារ​តូចៗ​ជាច្រើន ។

​គួរ​បញ្ជាក់ដែរថា លោក ប៊ុត ស៊ី​ហា ត្រូវបាន​អង្គការ IKARE ផ្ដល់​បទ​ចម្រៀង​អប់រំ​ជាច្រើន​បទ ឱ្យ​លោក​ច្រៀង ខណៈដែល​ពុំមាន​ផលិតកម្ម​ណាមួយ សូម្បីតែ​ផលិតកម្ម​រស្មី​ហង្ស​មាស មិនអាច​ផ្ដល់ឱកាស​ឱ្យ​លោក​បាន​ច្រៀង​យកប្រាក់​ចិញ្ចឹម​គ្រួសារ ប៉ុន្តែ​ទោះជា​យ៉ាងណា តារាចម្រៀង​វ័យក្មេង​រូបនេះ នៅតែ​តស៊ូ​ដើរ​ច្រៀង​តាម​រោងការ ដូច​កាលពីពេល​មិនទាន់បាន​កាន់​ពាន The Voice Cambodia យ៉ាង​ដូច្នេះ​ដែរ ៕ សាវុធ​

spot_img
×