Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​គ្រួសារ ​ប្រតិកម្ម​តវ៉ា​ និង​មេ​ផ្សារ​អន្តរជាតិ​បាវិត​ ដែល​ក្លាហាន​ហ៊ាន​សាងសង់​ផ្ទះល្វែង​ចូល​ចំណីរ​ផ្លូវ​របស់​រដ្ឋ​

spot_img

ស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ​ដែល​រស់នៅ​ភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត​ក្រុង​បាវិត​បាន​សម្តែង​ការមិន សប្បាយចិត្ត​ចំពោះ​មេ​ផ្សារ​អន្តរជាតិ​បាវិត​និង​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ដែល​អនុញ្ញាតិ​អោយ​សាងសង់​ផ្ទះល្វែង​ចូល​ចំណី​ផ្លូវ​របស់​រដ្ឋ​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​ដោយ​បន្សល់​ទុក​គ្រឿងសំណង់​រាយប៉ាយ​ពេញ​ផ្លូវ​សុំ​បទ​អន្តរាគមន៍​ពី​សម្តេច​តេជោ​ហ៊ុនសែន​អោយ​ជួយ​ដោះស្រាយ​នូវ​ទុក្ខលំបាក​នេះ​ផង​។​ការ​ប្រតិកម្ម​និង​រក​បទ​អន្តរាគមន៍​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ខែ​ឧសភា​ឆ្នាំ​២០១៨​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បាវិត​កណ្តាល​បាន​ថ្លែងប្រាប់​អោយដឹង​នៅ​ព្រឹក​នេះ​ថា​ពួកគាត់​ទាំងអស់​គ្នា​ប្រមាណ​ជាង​១០០​គ្រួសារ​បាន​ផ្តិតមេដៃ​ប្តឹង​មេ​ផ្សារ​អន្តរជាតិ​បាវិត​ដែល​ផ្លើម​ធំ​បាន​រំលោភ​យក​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ​មក​សាងសង់​ផ្ទះល្វែង​យ៉ាង​រំភើយ​គឺ​តាំងតែ​ពី​ខែ​មេសា​ឆ្នាំ​២០១៨​មក​ម្លេះ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹង​ទៀត​ថា​មេ​ផ្សារ​អន្តរជាតិ​បាវិត​នេះ​ពិតជា​មាន​អំណាច​ខ្លាំង​ណាស់​ហ៊ាន​សាងសង់​ផ្ទះ​រំលោភ​ចំណី​ផ្លូវ​រដ្ឋ​ធ្វើអោយប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​ផ្លូវ​មាន​ភាព​តូចចង្អៀត​និង​អាច​បង្ករ​អោយ​មាន​គ្រោះ​ចរាចរណ៍​ផងដែរ​។​ដោយ​រយះ​កាល​កន្លង​មក​ប្រជាពលរដ្ឋ​ក៏​ធ្លាប់​ប្តឹងទៅ​អាជ្ញាធ​រដែរ ហើយ​អាជ្ញាធរ​បាន​ចុះ​មក​ណែនាំ​ដល់​ម្ចាស់​ផ្សារ​នេះ​ក៏​ផ្អាក​ការ​សាសង់​បណ្តោះអាសន្ន​ហើយ​ទុក​សម្ភារៈ​សំណង់ កាកសំណល់​គ្រឿងសំណង់​ដាក់​លើ​ផ្លូវ​សាធារណៈ​នាំអោយ​ពិបាក​ដល់​ការធ្វើដំណើរ​។​

​ពលរដ្ឋ​រស់នៅ​ភូមិ​បាវិត​កណ្តាល​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ​ដឹកនាំ​សូមជួយ​អន្តរ​គម​ន៍​និង​មាន​ចំណាត់ការ​ចំពោះ​ការសាងសង់​រំលោភ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​ពី​មេ​ផ្សារ​អន្តរជាតិ​បាវិត​នេះ​ផង​ដើម្បី​ដុះក្អែល​មន្ត្រី​ពុករលួយ​ថ្នាក់ក្រោម​ដែល​ហ៊ាន​អនុញ្ញាតិ​អោយ​មេ​ផ្សារ​អន្តជាតិ​បាវិត​សាសង់​បំពាន​យ៉ាងនេះ​។​

​ពាក់ព័ន្ធ​និង​ករណី​ខាងលើ​នេះ​ភ្នាក់ងារ​យើង​បាន​ធ្វើ​ការទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ លោក គង់ ចំរើន ដែល​អ្នកមើលការខុសត្រូវ​ផ្សារ​អន្តរជាតិ​បាវិត​បាន​អោយដឹងថា​ចំពោះ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ចោទ​ខាង​ផ្សា​របស់លោក​ធ្វើ​ចូល​ចំណី​ផ្លូវ​របស់​រដ្ឋ​ឥឡូវ​លោក​កំពុង​ធ្វើការ​ជាមួយ​សុរិយោដី​ហើយ​ព្រោះ​ការ​ធ្វើ​នេះ​មាន​ប្លង់​ត្រឹមត្រូវ​ដោយសារ​មួយ​រយះ​នេះ​សម្តេច​មក​បាវិត​មន្ត្រីរាជការ​រវល់​អញ្ចឹង​កំពង់តែ​ធ្វើ​ការងារ​នេះ​ជាមួយ​សុរិយោដី​ហើយ​។​លោក​គង់​ចំរើន​បានបញ្ជាក់​ថា​ការសាងសង់​ផ្ទះល្វែង​នេះ​វា​ហ៊ា​ចេញ​សំ​យ៉ាប​មួយ​ម៉ែត្រ​មែន​តែ​សុរិយោដី​គេ​រវល់​ទើប​មិន​ទាន់​ដោះស្រាយ​។​

​ចំណែក​លោក សាញ់ សុខុន ចៅសង្កាត់​បាវិត​បាន​អោយ​ដឹងថា​ចំពោះ​បញ្ហា​សាងសង់​រំលោភ​ផ្លូវ​សាធារណៈ​ពី​ក្រុមហ៊ុន​ផ្សារ​អន្តរជាតិ​បាវិត​នេះ​គឺ​ខាង​អាជ្ញាធរ​ធ្លាប់​បាន​ចុះ​ទៅ​ណែនាំ​និង​ហៅ​ក្រុម​ជាងសំណង់​ទៅ​សាលាក្រុង​ដើម្បី​សាកសួរ​ដែរ​តែ​លទ្ធផល​យ៉ាង​ណា​នោះ​មិន​ទាន់​ដឹង​ទេ​គឺ​ខាង​ក្រុង​និង​មន្ត្រី​ជំនាញ​របស់​គេ​ទើប​ដឹង​រឿងនេះ​។​

​ចំណែក សេង​សីលា អភិបាលក្រុង​បាវិត​នៅ​រសៀល​ថ្ងៃ​ទី​១៨​ខែ​ឧសភា​ឆ្នាំ​២១០៨​នេះ​បាន​ប្រាប់​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ឱ្យ​ដឹងថាៈ​រឿង​នេះ​លោក​បាន​ដឹង​នឹង​បាន​ធ្វើ​ការទប់ស្កាត់​មិន​ឱ្យ​សាងសង់​បន្តទៀត​នោះទេ ហើយ​ដោយសារ​ជាប់រវល់​ទទួល​សម្តេច​ដូច្នេះ​ទើប​មិនទាន់​បាន​គិតគូរ​អំពី​បញ្ហា​នេះ​ហើយ​លោក​នឹង​ដោះស្រាយ​នាពេល​ឆាប់ៗ​នេះ​ ៕ ​វ៉ៃកូ​

spot_img
×