Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ឆ្កែ​លោត​ចុះ​ទឹក​ជួយសង្គ្រោះ​មិត្ត​របស់​វា​ដូច​ក្នុង​កុន​ (មានវីដេអូ)

spot_img

សត្វ​ឆ្កែ​ដ៏​ក្លាហាន​មួយ​ក្បាល​នៅ​អាមេរិក បាន​លោត​ចុះ​ទឹក ដើម្បី​ជួយសង្គ្រោះ​មិត្ត​របស់​វា​ដែល​ត្រូវ​លង់ទឹក ។​

​សត្វ​ឆ្កែ Remus និង Smokey ពេល​កំពុង​លេង​ជាមួយគ្នា​នៅ​ខាងក្រៅ​ផ្ទះ​ក្បែរ​អាងទឹក ស្រាប់តែ Smoky ដោយ​អ​ចេតនា​បាន​រអិល​ធ្លាក់​ចុះ​ក្នុង​អាងទឹក ។ Smoky មិន​ចេះ​ហែល​ទឹក វា​ប្រឹង​ប្រ​វ៉េប្រ​វ៉ា​ឲ្យគេ​ជួយ ។ ពេលនោះ​ម្ចាស់​របស់​ពួកវា​ពុំ​មាន​នរណា​ម្នាក់​នៅ​ផ្ទះ​ឡើយ។​

​ក្រោយ​ឈរ​នៅ​មាត់​អាង​ជួយ​លើកទឹកចិត្ត Smoky មួយសន្ទុះ ដោយ​ឃើញ​មិត្ត​របស់​វា​មិន​អាច​ជួយ​ខ្លួនឯង​កើត Remus ក៏​សម្រេចចិត្ត​លោត​ចុះ​ទឹក​ដើម្បី​រុញ Smokey ឡើង ។​

​វីដេអូ​ត្រូវបាន​ម្ចាស់​របស់​វា​ឃើញ​លើ​កាមេរ៉ា​សុវត្ថិភាព​របស់​គ្រួសា​ដែល​បញ្ជាក់​ពី​មិត្តភាព និង​ភក្តីភាព​របស់​សត្វ មិន​ខុស​អ្វី​ពី​មនុស្ស​ឡើយ​៕ លី​សា​

spot_img
×