Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសេដ្ឋី​អាមេរិក Bill Gates ព្រមាន​អំពី​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​មួយ អាច​បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៣០​លាន​នាក់ ក្នុងអំឡុងពេល ៦​ខែ​ប៉ុណ្ណោះ​

spot_img

​តាម​កាសែត Ifscience, លោក Bill Gates បាន​ថ្លែង​ព្រមាន​ដល់​ពិភពលោក​ថា នឹង​ត្រូវ​ប្រឈម​នឹង​ជំងឺ​ថ្មី​មួយ​អាច​ប្លន់​យក​ជីវិត​របស់​មនុស្ស​ជាង ៣០​លាន​នាក់ ក្នុងអំឡុងពេល​ត្រឹម ៦​ខែ​ប៉ុណ្ណោះ ។ លើសពីនេះ ប្រការ​ដែល​គួរ​ឲ្យ​ខ្វាយខ្វល់​នោះ​គឺ​ពិភពលោក​ពុំទាន់​មានការ​ត្រៀម​ខ្លួន​ដើម្បី​ទប់ទល់​ជាមួយ​វា​នៅ​ឡើយ​ទេ ។​

មហាសេដ្ឋី​អាមេរិក Bill Gates

​ការព្រមាន​នេះ ត្រូវបាន​លោក Bill Gates លើកឡើង​ក្នុង​សិក្ខាសាលា​មួយ​ស្តីពី​ជំងឺ​រាតត្បាត រៀបចំ​ដោយ​អង្គការ​វេជ្ជសាស្ត្រ Massachusetts និង​ទស្សនា​វ​ដ្តី​ឯកទេស The New England Journal of Medicine ជា​អ្នករៀបចំ​។ លោក Bill Gates នៅ​បាន​ចែករំលែក​បន្ថែមថា ៖ នៅ​ឆ្នាំ ១៩១៨ មហា​រោគរាតត្បាត​គ្រុនផ្តាសាយ​ធំ​បាន​សម្លាប់​មនុស្ស​ប្រមាណ ៥​លាន​នាក់ លើ​ពិភពលោក ប៉ុន្តែ​លើក​នេះ វា​ពុំ​មែន​ជា​គ្រុន​ផ្តាសាយធំ​ឡើយ ប៉ុន្តែ​វា​ជា​អម្បូរ​ជំងឺ​គ្រុន​ថ្មី ដែល​យើង​ពុំ​ធ្លាប់​ស្គាល់ ។ វា​អាច​ចាប់ផ្តើម​ផ្ទុះឡើង​ការ​រាតត្បាត ដូច​អ្វី​ដែល​បាន​កើតឡើង​ក្នុង​រោគ​រាតត្បាត ផ្លូវដង្ហើម​កម្រិតធ្ងន់ SARS និង​ជំងឺ​រលាក​សួត​ដោយសារ virus koronavirus ក្លាយជា MERS ។​

​លោក​ព្យាករណ៍​ថា ប្រការ​ដ៏​សែន​អាក្រក់​នេះ អាច​កើតឡើង​ក្នុង​ទសវត្សរ៍​ខាងមុខ ។ មហាសេដ្ឋី​សញ្ជាតិ​អាមេរិក​រូប​នេះ អំពាវនាវ​ឲ្យ​ពិភពលោក​ចាំបាច់​ត្រូវ​ត្រៀម​បម្រុង​ដើម្បី​ទប់ទល់​មហា​រោគរាតត្បាត ប្រៀប​ដូច​ជា​ការត្រៀម​បម្រុង​សម្រាប់​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​មួយ ។​

​លទ្ធភាព​ផ្ទុះ​ជំងឺ និង​ការ​រាលដាល ងាយ​កើតឡើង​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ដោយហេតុ​ថា ចំនួន​ប្រជាជន​លើ​ពិភពលោក ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មាន​កំណើន​ខ្លាំង ទន្ទឹម​នឹង​ការ​ដែល​មនុស្ស​បាន​នឹង​កំពុង​បំផ្លិចបំផ្លាញ​បរិស្ថាន​ធម្មជាតិ ៕

spot_img
×