Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្តអាគម​ន៍​សណ្តំ​មនុស្ស ប្រព្រឹត្តទៅ​ដោយ​ឆ្កែ ឬ​ម្ចាស់​របស់​វា​? (មានវីដេអូ)

spot_img

​វិជ្ជា​សណ្តំ​មនុស្ស​ត្រូវបាន​គេ​ដឹងថា មាន​តាំងពី​យូរលង់​ណាស់​មកហើយ ទោះបីជា​អ្នក​ជឿ​ឬ​មិន​ជឿ​នោះ តែ​រឿង​បែបនេះ តែង​កើតមាន​ជារឿយៗ ហើយ​គេ​តែង​ស្វែងរក​ចម្លើយ​របស់​វា ក្នុង​កម្មវិធី “​ស្វែងរក​ទេពកោសល្យ​” រឿង​បែបនេះ ត្រូវ​បាន​បង្ហាញឡើង​តាមរយៈ​នាង Krystyna Lennon និង​សុនក Princess ។

​ពេល​ដល់​វេន​ចាប់ផ្តើម​បង្ហាញ​ទេពកោសល្យ​របស់​ខ្លួន​នាង Krystyna បាន​ពោល​ប្រាប់​គណៈមេប្រយោគ​ថា ខ្លួន​នឹង​សម្តែង​ឈុត​សណ្តំ​នៅលើ​ឆាក​នេះ ប្រហែលជា​ក្រុម​មេ​ប្រយោគ​គិតថា វា​ជា​រឿង​មួយ​មិន​អាច​ទៅរួច ទើប​មាន​មេ​ប្រយោគ​ពីរ សួរ​ត្រឡប់​ទៅ​នាង​ថា “​នាង​អាច​សណ្តំ​មនុស្ស​ម្នាក់​ឲ្យក្លាយ​ទៅ​ជា​មនុស្ស​ល្អ​បានទេ​?” “​តើ​វា​អាច​ទៅរួច​ដែរ​ឬទេ​” “​នាង​អាច​សណ្តំ​ឲ្យ​មនុស្ស​ម្នាក់​លែង​រក​ការរំខាន​បានទេ​?” ។ នាង Krystyna រក្សា​ភាព​ស្ងៀមស្ងាត់ ប្រហែល​ជា​កំពុង​ប្រមូលផ្តុំ​អនុវត្ត​វិញ្ញាសារ​ប្រឡង​របស់ខ្លួន ។​

​កត្តា​ដែល​ធ្វើឲ្យ​អ្នក​មាន​វត្តមាន​នៅ​ទីនោះ​កាន់តែ​ភ្ញាក់ផ្អើល​គ្រា​នាង​ប្រាប់ថា តួឯក​នៃ​ឈុត​សម្តែង​នេះ ពុំមែន​ជា​នាង​ទេ គឺ​សុនក Princess ហើយ​សុនក​នេះ​នឹង​សម្តែង​សមត្ថភាព​សណ្តំ​របស់​វា​នៅលើ​ឆាក​នេះ​តែម្តង ។ នាង​សុំ​ការអនុញ្ញាត​រួច​ក៏​ដើរ​ទៅ​ក្រោយ​ឆាក​ដឹក​ឆ្កែ​នោះ​ចេញ ។​

​វត្តមាន​របស់​សុនក​សម្បុរ​ខ្មៅក្រិប​នេះ ធ្វើឲ្យ​ទស្សនិកជន​ក្នុង​ស្ទូឌីយោ ក៏​ដូចជា​ក្រុម​មេ​ប្រយោគ​មាន​ភាព​ស្រឡាំងកាំង ។​

​នាង Krystyna ឧទ្ទេស​នាម​អំពី Princess ថា​វា​អាច​ធ្វើឲ្យ​អ្នក​អង្គុយ​សំឡឹង​ចំភ្នែក​វា​ត្រូវ​ដេក​ដួល ហើយ​នាង​រកឃើញ​រឿង​នេះ​ដោយ​ចៃដន្យ ។​

​ទស្សនិកជន​ក្នុង​ស្ទូឌីយោ ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​សាកល្បង​នឹង​វិញ្ញាសារ​របស់ខ្លួន ហើយ​ដើម្បី​ឲ្យ​កាន់តែ​សន្យានុម័ត​នោះ នាង​ក៏​បាន​អញ្ជើញ​ឲ្យ MC ២​រូប​ឡើង​លើ​ឆាក​ចូលរួម​ផងដែរ ។​

​ឥឡូវ​ដើម្បី​ដឹង​ច្បាស់ ប្រិយមិត្ត​ទស្សនា​ឈុត​ឆាក​គួរឲ្យ​រន្ធត់ តាមរយៈ​ខ្សែ​វីដេអូ​ខាងក្រោម​នេះ ។​

​ប្រិយមិត្ត​កុំ​ភ្លេច​ផ្តល់យោបល់​ឆ្លើយតប​នឹង​សំណួរ​ថា តើ​វា​ជា​សមត្ថភាព​របស់​ឆ្កែ ឬ​ជា​របស់​ម្ចាស់​វា !

spot_img
×