Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ជាខ្លាំង​! ខណៈ​កំពូល​តួឯក​ស្រី​ក្នុង​រឿង​បុព្វេសន្និវាស កញ្ញា Bella ត្រូវ​ប៉ូលីស​ហៅ​សួរនាំ ក្នុងករណី​…

spot_img

​ក្រោយ​នាង​បាន​ក្លាយជា​តួឯក​ស្រី ក្នុង​ខ្សែភាពយន្ត​រឿង ‹‹​បុព្វេសន្និវាស ›› កញ្ញា Bella Ranee បាន​កំពុង​ល្បី​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ថៃ ។ ប៉ុន្តែ កាលពី​ថ្ងៃទី​១៦ ខែឧសភា កញ្ញា Bella បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​នាង​បង្ហាញ​វត្តមាន​នៅក្នុង​ការិយាល័យ​ប៉ូលីស ។​

​ជាក់ស្តែង កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ តារាភាពយន្ត​វ័យ ២៩ ឆ្នាំ រូបនេះ ដែលជា​ប្រតិបត្តិ​ករ​នៃ​ផលិតផល Bege បាន​ខ្លួន​បំភ្លឺ​ទាក់ទង​នឹង​ករណីផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រក​ទម្ងន់​ដ៏​ហួសប្រមាណ​មួយ ពោលគឺ​លើសពី​ការពិត ដែលជា​ហេតុ​ធ្វើ​ឲ្យ​ក្រួ​សួង​ចំណីអាហារ និង​ឱសថ កោះហៅ​មក​បញ្ជាក់​ពី​ប្រសិទ្ធភាព​របស់​វា​សារជាថ្មី ។​

​ទោះយ៉ាងណា បញ្ហា​របស់​នាង​ត្រូវបាន​បញ្ចប់ បន្ទាប់ពី​កញ្ញា Bella បាន​យល់ព្រម​ទទួលយក​ការពិត និង​បង់ថ្លៃ​ផាកពិន័យ​ចំនួន ៥ ពាន់​បាត ៕ ចន្ទី​

  

spot_img
×