Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ដឹក​មនុស្ស​ជាង ១០០​នាក់ ធ្លាក់​នៅ​គុយបា ៖ មាន​តែ​មនុស្ស ៣​នាក់ ប៉ុណ្ណោះ​នៅ​មាន​ជីវិត​

spot_img

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​គុយបា​ឲ្យដឹងថា មាន​តែ​មនុស្ស ៣​នាក់ ប៉ុណ្ណោះ​នៅ​មាន​ជីវិត​ក្នុងករណី​ធ្លាក់​យន្តហោះ​ភ្លាមៗ​ក្នុងពេល​ចេញដំណើរ​ពី​ព្រលានយន្តហោះ​អន្តរជាតិ Jose Marti នា​វេលា​ម៉ោង ១២​និង​៣០​នាទី (​ម៉ោង​នៅ​តំបន់​) ល្ងាច​ថ្ងៃ​ទី ១៨ ខែ​ឧសភា ។ អ្នក​ទាំង​៣​រូបនេះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ហើយ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ។​

កងកម្លាំង​សង្គ្រោះ​កំពុង​ជញ្ជូន​ជនរងគ្រោះ​នៅ​មាន​ជីវិត ទៅកាន់​មន្ទីរពេទ្យ ។​

​ករណី​គួរឲ្យ​សោកស្តាយ​នេះ​បាន​កើតឡើង​គ្រា​ដែល​យន្តហោះ Boeing 737 មាន​ជើងហោះហើរ​លេខ CU972 ដែល​ក្រុមហ៊ុន Cubana de Aviacion បាន​ជួល​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Damojh របស់​មិច​ស៊ី​កូ ហើយ​វា​កំពុង​ហោះហើរ​ចេញ​ពី​ព្រលាន​យន្តហោះ Jose Marti ក្នុង​រដ្ឋធានី La Habana ទៅ​កាន់​ទីក្រុង Holguin ភាគ​ខាងកើត​ប្រទេស​គុយបា ។ នៅ​ខណៈ​ពេល​គ្រោះថ្នាក់​កើតឡើង​នៅលើ​យន្តហោះ​មាន​អ្នកដំណើរ ១០៤​នាក់ និង​ក្រុម​ហោះហើរ ៩​នាក់ ។​

​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋ​គុយបា Miguel Diaz-Canel Bermudez មាន​វត្តមាន​ភ្លាម​នៅ​កន្លែងកើតហេតុ​ដើម្បី​បញ្ជា​ប្រតិបត្តិ​ការសង្គ្រោះ ។ បច្ចុប្បន្ន​មូលហេតុ​នៃ​ការ​នាំឲ្យ​កើតមាន​គ្រោះថ្នាក់​នេះ​នៅ​ពុំទាន់​ដឹង​ច្បាស់​នៅឡើយ ៕ សូ​យ​ន​

spot_img
×