Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយប្រហារ​ដោយ​កាំភ្លើង នៅ​អាមេរិក ៖ ប៉ូលិស​បញ្ជាក់ថា មាន​មនុស្ស ១០​នាក់ ស្លាប់

spot_img

​​អភិបាលរដ្ឋ​តិច​សាស​របស់​អាមេរិក Greg Abbott នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា បានបញ្ជាក់​ថា ករណី​បាញ់រះ​នៅ​សាលា​មធ្យមសិក្សា Santa Fe បាន​ធ្វើឲ្យ​មនុស្ស ១០​នាក់ ស្លាប់ និង ១០ នាក់ ទៀត​រងរបួស ។ ហើយ​លោក​បាន​ហៅ​ថា​នេះ​គឺជា “​ករណី​វាយប្រហារ​ព្រៃផ្សៃ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នា​សាលារៀន​ក្នុង​រដ្ឋ​តិច​សាស​” ។​

សមត្ថកិច្ច​និង​ភ្នាក់ងារ​សុខាភិបាល​អាមេរិក កំពុង​ធ្វើ​សហប្រតិបត្តិការ​នៅ​កន្លែង​កើតហេតុ​គឺ​សាលា Santa Fe ។​

​ប៉ូលិស​បាន​ចាប់ខ្លួន​ជនល្មើស​ដែល​ជា​សិស្ស​ម្នាក់​នៅក្នុង​សាលា ហើយ​បាន​រកឃើញ​បរិក្ខា​រ​បន្ទុះ​ជាច្រើន ។ ព័ត៌មាន​បឋម​បង្ហាញ​ថា ជនដៃដល់​ធ្វើ​ការបាញ់រះ​គឺជា​សិស្ស​មាន​អាយុ ១៧​ឆ្នាំ ឈ្មោះ Dimitrios Pagourtzis ។ សិស្ស​រូប​នេះ បាន​ប្រើប្រាស់​កាំភ្លើង​ខ្លី និង​កាំភ្លើង​បាញ់​សត្វ​ធ្វើ​ការបាញ់ប្រហារ​ទៅ​លើ​មិត្តភក្តិ​ជិតស្និទ្ធ ។ អាវុធ​ទាំង​នេះ​គឺជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​ឪពុក​បង្កើត​របស់​ជន​ល្មើស ។ ក្រៅពី​នោះ​ជនល្មើស​នៅ​បាន​គប់​គ្រាប់បែក​ច្នៃ​ចូលទៅក្នុង​ថ្នាក់រៀន​ទៀតផង ។​

​អភិបាលរដ្ឋ​តិច​សាស​ឲ្យដឹង​បន្ថែមទៀតថា ប៉ូលិស​បាន​ដំណើរការ​រុករក​នៅ​កន្លែង​ពីរ ហើយ​បាន​ប្រទះ​ឃើញ​បរិក្ខា​រ​បន្ទុះ​ជាច្រើន ក្នុងនោះ​មាន “​បរិក្ខារ CO2” និង​គ្រាប់បែក​សាំង ។​

​ប៉ូលិស​ក៏​បាន​សួរចម្លើយ​មនុស្ស ២​នាក់ ដែល​ពាក់ព័ន្ធ ក្នុងនោះ​មាន​មនុស្ស​ម្នាក់ ដែល​គេ​ចាត់ទុកថា បាន​ផ្តល់​ព័ត៌មាន “​ពិតប្រាកដ​” រី​ឯ​ម្នាក់​ទៀត​មាន​ចំណងទាក់ទង “​គួរឲ្យ​សង្ស័យ​”​។​

​អភិបាលរដ្ឋ​តិច​សាស្ត្រ​ដដែល ឲ្យដឹង​បន្ថែម​ថា ពុំមាន “​សញ្ញា​ព្រមាន​” ណាមួយ មុន​ករណី​វាយប្រហារ​នេះ​ទេ ព្រោះ Pagourtzis ពុំ​ធ្លាប់​មាន​អតីត​ទោស​អ្វី​ឡើយ ក្រៅពី​រូបភាព​មួយ​សន្លឹក ត្រូវបាន Pagoutzis បង្ហោះ​លើ facebook ថា Born to Kill (​កើត​មក​ដើម្បី​សម្លាប់​) ដែល​សរសេ​រលើ​អាវ​រងា ៕ សូ​យ​ន​

spot_img
×