Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​វៀតណាម ឯកភាព​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ លើក​ទី​១៦ ផ្តោត​សំខាន់​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​

spot_img

​​​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុម រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ បាន​ចូលរួម​ធ្វើ​ជា​សហ ប្រធាន​កិច្ចប្រជុំ​លើក​ទី​១៦ គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ជាមួយ លោក ផាម ប៊ិញ មិញ (Pham Binh Minh) ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ប្រទេស​វៀតណាម ។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ កម្ពុជា​និង​វៀតណាម បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តីពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​វៀតណាម លើក​ទី​១៦ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិជ្ជា នៅ​ថ្ងៃ​ទី​១៦ ទី​១៧ ខែ​ឧសភា នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​មាន​ចំនួន​៤​ទំព័រ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​វៀតណាម ដែល​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​នា​ពេល​កន្លងមក​នេះ​។ លោក​បាន​បន្តថា កិច្ចប្រជុំ បាន​ឯកភាព​ថា សកម្មភាព​ទាំងនោះ​មាន​សារសំខាន់​យ៉ាងខ្លាំង ក្នុងការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ អំពី​មិត្តភាព​ជា​ប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក រវាង​កម្ពុជា​និង​វៀតណាម ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រទេស​ទាំង​ពីរ​។

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា កិច្ចប្រជុំ​បាន​សម្តែង​ការពេញចិត្ត​ជាមួយនឹង​លទ្ធផល​វិជ្ជមាន​លើ​វិស័យ​ជាច្រើន នៃ​កិច្ចសហប្រតិបត្តិការ ដូចជា ការអប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការអភិវឌ្ឍ​ធនធានមនុស្ស កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បរិស្ថាន ធនធានទឹក​និង​វា​រី​ឧតុនិម​យ​វិទ្យា រ៉ែ​និង​ថាមពល សេដ្ឋកិច្ច ផែនការ ពាណិជ្ជកម្ម និង​ការវិនិយោគ ការដឹកជញ្ជូន វប្បធម៌ កីឡា​និង​ទេសចរណ៍ សុខាភិបាល បញ្ហា​ព្រំដែន និង​សន្តិសុខ និង​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋ​កិច្ច​។​ល​។​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×