Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ​.​ជ​.​ប អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ឬ​ធ្វើការ​នៅ​ក្រៅប្រទេស វិលត្រឡប់​មក​បោះឆ្នោត តាម​កាលកំណត់​

spot_img

​​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តី​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​បំពេញបេសកកម្ម ឬ​រស់​នៅ និង​ធ្វើការ​នៅ​ក្រៅប្រទេស ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​អនុវត្តន៍​សិទ្ធិ​របស់​ខ្លួន ហើយ គ​.​ជ​.​ប ស្នើ​សុំ​ការ​សហការ​ពី​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំងអស់ មេត្តា​ជួយ​ផ្សព្វផ្សាយ​សេចក្តីអំពាវនាវ​នេះ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​បំពេញ​បេសកកម្ម​ឬ​រស់​នៅ និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ឲ្យបាន​ទូលំទូលាយ​។​

​បើ​តាម​សេចក្ដីអំពាវនាវ របស់​គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​បំពេញ​បេសកម្ម ឬ​រស់​នៅ និង​ធ្វើការ​នៅ​ក្រៅប្រទេស បានបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​៣​រសៀល​។ ដើម្បី​បោះឆ្នោត​បាន ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​ត្រូវមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត​។​

ករណី​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​ពុំ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដើម្បី​បោះឆ្នោត ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​បោះឆ្នោត​។ ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត នឹង​ត្រូវ​ធ្វើ​ជូន​ប្រជាពលរដ្ឋ ចាប់ពី​ថ្ងៃ​ទី​២៨ ខែមិថុនា ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ និង​កំពុង​បំពេញបេសកកម្ម ឬ​រស់​នៅ និង​ធ្វើការ​នៅ​ក្រៅប្រទេស សូម​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​រាស្ត្រ​នីតិកាល​ទី​៦ នាពេល​ខាងមុខ​នេះ តាម​កាលបរិច្ឆេទ​ដែល​បានកំណត់​កុំបី​ខាន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×