Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បុក​ម៉ូតូ ប្តី​ស្លាប់ ប្រពន្ធ​រង​របួស​, ស្នងការ​ខេត្ត​មណ្ឌលគិរី បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​រថយន្ត​បង្ក​

spot_img

​មណ្ឌលគិរី​៖ រថយន្ត​មួយ​គ្រឿង បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ពី​ក្រោយ ដែល​កំពុង​ជិះ​ពី​ប្តី​ប្រពន្ធ បណ្តាលឲ្យ​ស្លាប់​ប្តី​នៅ​នឹង​កន្លែង រីឯ​ប្រពន្ធ​របួស នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​76A ភ្នំ​បាយ​ឆៅ ស្ថិតនៅក្នុង​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​។​

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ សាំង សារុន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៦ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី និង​ប្រពន្ធ ឈ្មោះ កង សំ​អៀន រងរបួស​ចំ​មុខ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ក្រុង​សែន​មនោ​រម្យ​។ បើ​តាម​ស្ត្រី​រងគ្រោះ បានឲ្យដឹងថា ពួកគាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ធ្វើដំណើរ​ចេញពី​ក្នុងស្រុក​ពេជ្រា​ដា ក្នុង​គោលបំណង​ទៅ​ស្រុក​កោះ​ញែក ដោយ​ជិះ​ម៉តូ​ម៉ាក​យ៉ាម៉ាហា ស៊ី​រ៉ូស ពណ៌​ស ពុំ​មាន​ពាក់​ស្លាក​លេខ ពេល​ជិះ​ជិត​មក​ដល់​កន្លែងកើតហេតុ មាន​ថយ​ន្ត​យី​ឌុប​មក​ពី​ក្រោយ ផ្លូវ​ស្របគ្នា ដល់​ចំណុចកើតហេតុ បាន​បុក​ពួក​គាត់​ចំ​ពីក្រោយ​។​

​លោក​ឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​ខេត្ត និង​ខាង​នគរបាល​ការិយាល័យ​ចរាច​រណ៍ ធ្វើយ៉ាងណា​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត រកឲ្យឃើញ​រថយន្តបង្ក យក​មក​ចាត់ការ​តាម​នីតិវិធី ។​

​លោក ចាន់ ទិត នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី បានបញ្ជាក់​ថា មិន​ទាន់​រកឃើញ​រថ​យន្ត​បង្ក​នៅឡើយ​ទេ ព្រោះ​ខាង​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×