Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​មែន​! នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ពាក់​ស្បែកជើង ជាង ៣​ដុល្លារ ប៉ុណ្ណោះ​

spot_img

​តាម StraitTimes នាយក​មន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad អាយុ ៩២​ឆ្នាំ មាន​ជីវភាព​រស់នៅ​ដ៏​សន្សំសំចៃ ជា​ហេតុ​ធ្វើឲ្យ​បណ្តាញ​សង្គម​មាន​ការស្ងើចសរសើរ​យ៉ាង​ខ្លាំង ។​

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវបាន​ស្វាគមន៍​ព្រោះ​ស្បែកជើង​មានតម្លៃ​តែ​ជាង ៣​ដុល្លារ ប៉ុណ្ណោះ ។ គណនី Instagram @azranshah បាន​ថត​រូបភាព​នៅ​ថ្ងៃទី ១៧ ខែ​ឧសភា ខណៈ​ពេល​នាយក​រដ្ឋមន្ត្រី Mohamad កំពុង​សម្រាក​លើ​កៅអី ដៃ​កាន់​ទូរស័ព្ទ​ដោះ​ស្បែកជើង​ដាក់​ក្បែរ​នោះ ។ ម្ចាស់​គណនី​នេះ ក៏​បាន​ពិនិត្យឃើញ​យីហោ​របស់​ស្បែកជើង ។ គាត់​សរសេរថា “​នាយករដ្ឋមន្ត្រី​ដ៏​ឱនលំទោន​របស់​យើង​មិន​ត្រូវការ​យីហោ Gucci ឬ Hermes គាត់​ប្រើ​ត្រឹម​យីហោ Bata ប៉ុណ្ណោះ ។​

​នៅ​ថ្ងៃ​ដដែល​ក្រុមហ៊ុន Bata បាន​បង្ហោះ​លើ facebook នូវ​ស្បែកជើង​របស់​នាយករដ្ឋមន្ត្រី Mahathir Mohamad វា​ជា​ទំនិញ​លក់​ដាច់​យ៉ាង​ខ្លាំង ក្នុង​ខែ Ramadam ។ ស្បែកជើង​ដែល​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​កំពុង​ពាក់ គឺ​ផលិត​មុននេះ ៤​ឆ្នាំ បច្ចុប្បន្ន​ស្បែកជើង​ដូចគ្នានេះ ស្បែកជើង Bata នៅ​បន្ត​ផលិត​គ្រាន់តែ​មាន​ការកែប្រែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​មុននេះ លោក Mahathir និង​ភរិយា ក៏​ត្រូវបាន​គេ​ឃើញ​ដើរ​ទិញ​សម្លៀក​បំពាក់​បញ្ចុះ​ថ្លៃ​ផងដែរ ៕ សូ​យ​ន​

spot_img
×