Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ខូចចិត្ត កូន​ទើប​នឹង​ស្លាប់ ទៅ​ដេក​លើ​ផ្លូវ​រថភ្លើង​ត្រូវ​រថភ្លើង​បើក​កិន​ដាច់​ត្រឹម​ក​ស្លាប់​ភ្លាម​

spot_img

​ភ្នំពេញ ​៖​ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ មាន​ករណី​មួយ បង្ក​ការ​ភ្ញាក់​ជាខ្លាំង ទៅដល់​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ទៅវិញទៅមក ដោយសារ​មាន​នារី​ម្នាក់ បាន​ផឹកស្រា​ស្រវឹង​ជោគជាំ ហើយ​ទៅ​ដេក នៅលើ​ផ្លូវ​រទេះភ្លើង ក៏​បណ្ដាល​រទេះភ្លើង បើក​កិន​ដាច់​ត្រឹម​ក​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​ស្ថិតនៅក្នុង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​បើ​តាម​ការឲ្យដឹង ពី​កូនស្រី​របស់​សព ម្ដាយ​នាង​អាយុ​ប្រហែល​៤៨​ឆ្នាំ​ខាងលើនេះ ឲ្យតែ​ផឹកស្រា​ស្រវឹង តែងតែ​មក​ដេក លើ​ផ្លូវ​រថភ្លើង ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​មិន​ដែល​មាន បញ្ហា​អ្វី​កើត​ទេ ទើបតែ​ថ្ងៃនេះ ក៏​មាន​រថភ្លើង​បើក​កិន​ដាច់​ក្បាល​បែបនេះ កើតឡើង​តែ​ម្តង​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ស្ត្រី​រងគ្រោះ មាន​កូនប្រុស​តូច​ម្នាក់​ទើប​តែ​ស្លាប់​ដោយសារ​លង់ទឹក​ត្រពាំង ហើយ​ត្រូវ​ធ្វើ​បុណ្យ​គម្រប់​៧​ថ្ងៃ​នៅ​ថ្ងៃស្អែក​នេះហើយ ។ ក្រោយ​ពី​កូន​ស្លាប់ ជនរងគ្រោះ​ចេះតែ ស្រងូតស្រងាត់ អារម្មណ៍​ភាំងៗ មិនសូវ​និយាយស្តី ខ្វាយខ្វល់​អារម្មណ៍​គិតតែ​ពី​កូន រហូតមក​ដល់​រសៀល​ថ្ងៃនេះ ទុក្ខសោក សៅ​សង​ក្នុង​ចិត្ត​របស់​នាង​ត្រូវ​កើនឡើង ទើប​ជនរងគ្រោះ​ផឹកស្រា លុះ​ស្រវឹង​ទៅ​អង្គុយ​លើ​ផ្លូវដែក ដោយ​ភ្លេចខ្លួន ម្យ៉ាង​ជនរងគ្រោះ កំពុងតែ​ភាំងៗ​ស្មារតី​ស្រាប់​ផង ត្រូវបាន​រថភ្លើង ខ្សែ​VIP ដឹក​អ្នកដំណើរ ជនបរទេស តម្រូវ​ចូល​ព្រលាន​យន្តហោះ​ពោធិចិនតុង ដែល​បើក​ពី​កើត​ទៅ​លិច កិន​ដាច់​ក្បាល​ស្លាប់​ភ្លាមៗ​គួរឲ្យ​រន្ធត់ ។​ក្រោយ​កើតហេតុ​រថភ្លើង​មិន​បាន​ឈប់​ទៅ​បាត់​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

   

spot_img
×