Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​សុខចិត្ត​សម្បទាន ២០០​ពាន់​លាន​ដុល្លារ អតិរេក​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

spot_img

​ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំ និង​ឧបនាយករដ្ឋមន្ត្រី​ចិន Liu He នៅ​សេត​វិមាន ក្នុង​រូបថត​ត្រូវ​បាន​បង្ហោះ​ដោយ​លោក​ត្រាំ ដោយ​លោក​ត្រាំ លើ Twitter ថ្ងៃទី ១៧ ខែ​ឧសភា​។​

​ចិន​បាន​សំណូមពរ​កាត់បន្ថយ​អតិរេក​ពាណិជ្ជកម្ម​ប្រមាណ ២០០​ពាន់​លាន​ដុល្លារ ជាមួយ​អាមេរិក បំណង​ទប់ស្កាត់​សង្គ្រាម​ពាណិជ្ជកម្ម នេះ​បើ​តាម SCMP​។​

​ការកាត់បន្ថយ​អតិរេក​ពាណិជ្ជកម្ម​មួយ​ផ្នែក​ដោយ​ត្រូវបាន​អនុវត្ត​នឹង​ចិន​បង្កើន​ឲ្យបាន​ខ្លាំងក្លា​ការទិញ​ទំនិញ​របស់​អាមេរិក និង​បណ្តា​វិធានការ​ដទៃទៀត នេះ​ជា​លទ្ធផល​ចរចា​នៅ​ជុំ​ទី ២ ក្រោយពេល​ដែល​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ បាន​ថ្លែង​ខ្លាំងៗ​ចំពោះ​រឿង​អធិ​រេក​ពាណិជ្ជកម្ម​ជាមួយ​ចិន​នេះ ។​

​ឧបនាយក​រដ្ឋមន្ត្រី​ចិន Liu He ជួប​ជាមួយ​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​ព្រឹទ្ធសភា​អាមេរិក Orrin Hatch ។​

​សេចក្តីថ្លែងការណ៍​របស់សេត​វិមាន​ដែល​បាន​ផ្សាយ​ចេញ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧ ខែ​ឧសភា (​ម៉ោង​នៅ​តំបន់​) ៖ “​បណ្តា​មន្ត្រី​អាមេរិក បាន​រាយការណ៍​ប្រាប់​យ៉ាង​ច្បាស់លាស់​នូវ​យោបល់​ទាំងឡាយ​របស់​ប្រធានាធិបតី​អំពី​ចំណងទាក់ទង​ពាណិជ្ជកម្ម​ស្មើភាព​ជាមួយ​ចិន ។ មន្ត្រី​អាមេរិក និង​ប្រតិភូ​ចិន ក៏​បាន​ចូលរួម​ក្នុងជំនួប​មួយ​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​សេត​វិមាន ។ ភាគី​ទាំងសងខាង​បាន​យល់ព្រម​បន្ត​កិច្ចចរចា​នេះ​នៅ​ថ្ងៃស្អែក​ទៀត​” ។​

​លោក Liu បាន​និយាយ​ប្រាប់​លោក​ប្រធានាធិបតី​ត្រាំ​ថា ប្រទេស​ទាំង​ពីរ​ចាំបាច់​ត្រូវ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ទាំងឡាយ​ដោយ​ស្មើភាព និង​មាន​ប្រយោជន៍​ទាំងសងខាង ។​

​ប្រធានាធិបតី​ត្រាំ​ក្នុង​ពិធី​លាង​សោយ​ភោ​ជ​ជាមួយ​ប្រធាន​រដ្ឋ​ចិន នៅ Florida ។​

​គួររំលឹកថា មុន​ជំនួប​ប្រជុំ​ជាមួយ​លោក Liu លោក​ត្រាំ​និយាយ​ត្រង់ៗ​ថា ៖ “​យើងខ្ញុំ​បាន​បាត់បង់ ៨០០​ពាន់​លាន​ដុល្លារ ក្នុង​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ​ទៅ​ម៉ិញ ដោយឡែក​ចិន​មាន​កម្រិត អតិរេក​ខ្ពស់​ជាងគេ រហូតដល់​ទៅ ៥០០​ពាន់​លាន​ដុល្លារ ។

​ទីភ្នាក់ងារ​ស៊ីន​ហួរ របស់​ចិន​គ្រាន់តែ​ដកស្រង់​សម្តី​របស់​លោក​ត្រាំ និយាយថា ប្រទេស​ទាំង​ពីរ​ចាំបាច់​បើកទូលាយ​កិច្ចសហប្រតិបត្តិការ​អំពី​ថាមពល ផលិតកម្ម វិនិយោគ ការនាំ​ចូល​កសិកម្ម ព្រមទាំង​កែសម្រួល​លទ្ធភាព នៃ​ទំនាក់ទំនង​ទីផ្សារ​ទៅវិញទៅមក ៕ សូយន

spot_img
×