Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាសហា​… ១​ស្ទៃ​ល៍​នេះ​របស់​អូន​អ៊ូ​ក​ថៃ «Copy» ដូច​ គឹម ជុង​អ៊ុន បេះ​ដាក់​ហ្មង​!!

spot_img

​នារី​ជនជាតិ​ថៃ​មាន​សាច់ឈាម​ទ្រលុកទ្រលន់​ម្នាក់ គឺជា​តារា​អ៊ី​ន​អ៊ី​ន​ធើរ​ណេ​ត​ដ៏​ល្បី​មួយរូប មិន​ថា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬក៏ Instagram ។ អ្វីដែល​ធ្វើ​ឲ្យ​នាង​ល្បីល្បាញ​មកទល់ពេលនេះ គឺ​ដោយសារតែ​នាង​ជា​មនុស្ស​ម្នាក់ ចូលចិត្ត​មានគំនិត​ច្នៃប្រឌិត​សិ​ល្បះ​ផ្សេងៗ​តាមរយៈ​ការ​ស្លៀកពាក់​«​ធ្វើតាម​»​តារា​ល្បី​អន្តរជាតិ​ដ៏​ល្បីៗ ។​

​ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​ត្រង់​ថា បាន​សម្លៀក​សម្លៀកបំពាក់​តាម​ជន​ល្បីៗ​ទាំងនោះ ដោយ​យក​ម្ហូប​, ចំណីអាហារ​, បន្លែ​, ផ្លែឈើ និង​របស់របរ​ដ៏​សាមញ្ញៗ​ទាំង​ណា​ដែល​ងាយស្រួល​រកបាន​នៅតាម​ទីផ្សារ យកមក​ច្នៃ​តុបតែង​បានជា​សម្លៀកបំពាក់​រ៉ូ​ប​ដ៏​ស្រស់ស្អាត​មួយ ។​

​ថ្មីៗ​នេះ នាង​បានធ្វើ​ឲ្យ​គេ​ផ្ទុះសំណើច និង​កោតសរសើរ​ជាខ្លាំង ខណៈ​រូបថត​១​សន្លឹក​របស់​នាង​បាន «Copy» តាម​ដូច​បេះ​ដាក់​តែម្តង ទៅនឹង​មេដឹកនាំ​កូរ៉េខាងជើង​លោក គឹម ជុង​អ៊ុន ។​

​គួរ​បញ្ជាក់ថា ប្អូនស្រី Sine Benjaphorn មាន​អ្នកតាមដាន​ជាង ៤៧,០០០ នាក់ នៅលើ Instragram និង​ជាង ១៥២,០០០ នាក់ នៅលើ​ហ្វេ​ស​ប៊ុ​ក ៕ ចន្ទី​

spot_img
×