Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សប្តាហ៍​ក្រោយ ក្រុមការងារ​និង​មន្ទីរ​ដែនដី​នឹង​ចុះ​រៀបចំ​ពុះ​ឡូតិ៍ ចាប់លេខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ប្រឡាយ​ស្ទឹងមានជ័យ​ក្នុង​ជំហាន​ទី​១

spot_img

​ភ្នំពេញ​៖ ប្រឡាយ​ស្ទឹងមានជ័យ​ដែល រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ស្តារ​មួយ​កំណាត់ (​ជំហាន​ទី​១)​ពី​ស្ពាន​ស្ទឹងមានជ័យ​ឡើងមក រដ្ឋបាល​រាជធានី​ភ្នំ​បាន​រៀបចំ​រួចហើយ ហើយ​នៅ​សប្តាហ៍​ក្រោយ នែះក្រុមការងា​រនិង​មន្ទីរ​ដែនដី​នឹង​ចុះ​​រៀបចំ​ពុះ​ឡូត៍ ចាប់លេខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ប្រឡាយ​ស្ទឹងមានជ័យ​ក្នុង​ជំហាន​ទី​១​។​

​នេះ​បើ​តាម​លោក​ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អោយដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ក្រោយ​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​នី​ង​អាជ្ញាធរ ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​រិះរក​វិធី​ថ្មីៗ​ទៀត ក្នុង​ការ​ដោះស្រាយ​បញ្ហា​លិចលង់​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

លោក​ម៉េត មាស​ភក្ដី បាន​មានប្រសាសន៍ថា​ ​នៅ​សប្តាហ៍​ក្រោយ ក្រុមការងារ និង​មន្ទីរ​ដែនដី នឹង​ចុះ​ទៅ​ធ្វើ​ការរៀបចំ​ពុះ​ឡុ​តិ៍ចា​ប់​លេខ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ជំហាន​ទី​១ ហើយ​ក្នុង​ជំហាន​ទី​២ និង​ទី​៣ យើង​នឹង​ធ្វើ​បន្តបន្ទាប់​ទៀត ទៅតាម​ផែនការ​។

ក្នុងនោះដែរ សំរាប់​កំណាត់​ពីរ​ស្ពាន​ស្ទឹង​មានជ័យ​ចុះ​ទៅ​ដល់​ស្ថានី​បឹងទំពុន ក៏​យើង​នឹង​រៀបចំ​ជា​ផែនការ​ដើម្បី​ស្តារ​ប្រឡាយ​នេះ​អោយមាន​ភាពល្អប្រសើរដើម្បី​ធ្វើ​ជា​ផ្លូវទឹក និង​អាង​ស្តុប​ទឹកជា​បណ្តោះអាសន្ន​ផង​ដែរ ។ ដោយឡែក​កិច្ចការ​ការងារ​មួយចំនួនទៀត មាន​ការងារ​រៀបចំ​លូ ការដាក់​លូ​ថ្មី ក៏ដូចជា​ស្តារ​ប្រឡាយ​តូចៗ​ផ្សេងៗ​ទៀត​ក៏​ជា​លទ្ធផល​ន​ឌ អង្គប្រជុំ​សំរចេ​ដាក់​ផែនការឲ្យ​ទាំង​ជំនាញ​សាធារណការ​ដឹកជញ្ជូន និង​ធនធានទឹក និង​រដ្ឋបាល​ខណ្ឌមានជ័យ​ដោយផ្ទាល់​សហកា​គ្នា និង​បែងចែក​ប្រភេទ​ការងារ​ទូទៅ​រៀងៗ​ខ្លួន សំដៅ​កាត់បន្ថយ​ការ​ជន់​លិច​នៅ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​ដែល​ជា​ខណ្ឌ​រង​ការ​ជន់​លិច​ខ្លាំងជាងគេ​។​

លោក​ម៉េត មាស​ភក្តី​បាន​បន្តថា ក្នុង​កិច្ចប្រជុំ​នោះ​​លោក​អភិបាល​បានបញ្ជាក់​ថា ដោយ​មាន​ការ​សំណូមពរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​តំបន់​ស្ទឹងមានជ័យ ដែល​ទទួលរង​ការ​ជន់​លិច​ទឹកជំនន់​ទឹកភ្លៀង និង​ប្រព័ន្ធ​លូបង្ហូរទឹក​មាន​សភាព​ចាស់​ផង​នោះ ទើប​លោក​អភិបាល​បាន​ដឹកនាំ​ប្រជុំ​បន្ទាន់​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​អោយទាន់​ពេលវេលា ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ស្ទឹង​មានជ័យ តំបន់​សឡា ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ​ចាស់ តំបន់​ស្ទឹង​មានជ័យ បឹង​ក្រពើ បឹងទំពុន​ទី​១ បឹងទំពុន​ទី​២ ប្រឡាយ​ដើម​ស្លែង ប្រឡាយ​ស្ទឹងមានជ័យ​។​

លោក​បន្ត ថា​កិច្ចការងារ​មួយ​នេះ​ត្រូវតែ​ចុះ​ពិនិត្យ និង​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​-​លូ​ទាំងអស់​អោយ​ទាន់​ពេលវេលា​ដែល​រដូវវស្សា​កំពុងតែ​ចាប់ផ្ដើម​មក​ដល់ ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​សំណូមពរ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

លោក ម៉ែត មាស​ភក្តី បានឲ្យដឹង​ទៀត​ថា ​ក្នុង​ជំនួប​កិច្ចប្រជុំ​យើង​គិតថា​ការងារ​នេះ​នឹង​ជួយ​រំដោះ​ទឹក​មួយ​ចំនួន​បាន​ល្អ​ប្រសើរ​ជាង​មុន ក្នុង​ការរំដោះ​ទឹក ។​

​ជាក់ស្តែង​ដែរ​ស្ថានី​មួយទៀតឺ​ស្ថានី​លូ​ប្រាំក៏​ជាកិច្ច​ដែល​ជម្រុញ​ឲ្យ​រៀបចំ​ឲ្យធ្វើ​យ៉ាងណាអោយ​ហើយ​ឆាប់​ទាន់​ពេលវេលា​ក្នុង​គម្រោង​ផែនការ​ស្ថានី​បូមទឹក​លូ​ប្រាំ​នេះ គឺជា​ការ​ចំណែក​រំដោះ​ទឹក​ដូចដែល​បាន​ប្រជុំ​ពិភាក្សា​ការងារ​រៀបចំ​ស្ថានីយ​បូម​ទឹកលូ​ប្រាំ​នេះ ។​

លោក​បន្ត​ទៀត​ថា ជាមួយគ្នានេះដែរ បញ្ហា​ប្រឡាយទឹក​ក៏​ជា​កត្តា​គួបផ្សំ​ផងដែរ ដែល​យើង​ត្រូវ​រួមគ្នា​គិត ហើយ​ដាក់​ជា​ផែនការ​អង្គប្រជុំ​ដាក់​ការងារ​ស្តារ​ប្រឡាញ​បឹងសាឡាង ដែល​ជា​ធម្មតា​យើង​ក៏​មាន​ការគិតគូ​ក្នុងការ​ជម្រុញ​ឲ្យ​ការស្តាលូ និង​ប្រឡាយ​បឹង​សាឡាង​នេះ​ឲ្យបាន​ល្អ​ប្រសើរ ហើយ​បញ្ហា ភក់ ល្បាប់ និង​សំរាម​ដែល​តែងតែ​មាន​ការកើតឡើង​រើ​យៗ ដែល​យើង​ស្តារ​ហើយ​មិន​បាន​បី​បួន​ខែ​ទេ សំរាម​នៅ​ពេញ​លូ និង​ប្រឡាយ​ថែម​ទៀត ទាំងនេះ​គឺជា​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ​បន្ត និង​រៀបចំ​ដែរ ពីព្រោះ​ថា​ប្រសិនជា​ប្រឡាយទឹក ទាំង​បឹង​សាឡាង ទាំង​ទឹក​ស្ទឹងមានជ័យ អាច​បំរើ​ជា​មុខងារ​ជា​ផ្លូវទឹក និង​ស្តុបទឹក សំរាប់​បង្ហូរទឹក​ទៅ​ស្ថានី​បូមទឹក​បឹងសាឡាង និង​ស្ទឹងមានជ័យ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×