Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវខ្លាំងណាស់! នារី​ស្រស់ស្អាត​ត្រូវ​ចោរប្លន់​កាបូប ចាក់​ប្រហារ​បន្សល់ទុក​ផ្លែកាំបិត​ជាប់​នឹង​ផ្ទៃមុខគួរ​ឲ្យ​អាសូរ​បំផុត (​មាន​វីដេអូ​)

spot_img

​នារី​ដ៏ស្រស់ស្អាត​ម្នាក់ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បានធ្វើ​ឲ្យ​មហាជន​សម្តែង​ក្តី​អាណិតអាសូរ​ជាខ្លាំង បន្ទាប់ពី​នាង​បាន​ប្រឈមមុខ​នឹង​ចោរ​ម្នាក់ ដែល​បាន​ព្យាយាម​ឆក់យក​កាបូបដៃ​របស់​នាង ។

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅក្នុង​ការវាយប្រហារ​ជាមួយ​នារី​រងគ្រោះ ចោរ​ដែល​ប្រដាប់​ដោយ​កាំបិត​នៅ​នឹង​ដៃ បាន​ចាក់​ប្រហារ​ទៅលើ​ផ្ទៃ​របស់​នាង​យ៉ាង​សាហាវ និង​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ដោយ​នាំយកទៅ​ជាមួយ​របស់​ដ៏​មានតម្លៃ​របស់​នាង ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប​បង្ហោះ​ឡើង​អន​ឡាញ បានបង្ហាញ​ឲ្យ​ឃើញ​អ្នកដំណើរ​ជួយ​នារី​រងគ្រោះ ដែល​ផ្លែកាំបិត​នៅតែ​ដោត​ជាប់​នឹង​ផ្ទៃមុខ នៅ​ផ្នែក​ខាងក្រោម​ភ្នែក​ខាងស្តាំ​របស់​នាង ។​

​សាក្សី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​នារី​រងគ្រោះ​បាន​កំពុង​តស៊ូ​ប្រឈម​ជាមួយ​បុរស​ម្នាក់ ដែល​បាន​ប្លន់​យក​របស់​មានតម្លៃ​រប​ស់​នាង ។ បុរស​ជា​ចោរ​រូបនោះ បាន​ចាក់ទៅលើ​ផ្ទៃមុខ​របស់​នាង​ជាមួយ​កាំបិត និង​រត់​គេ​ខ្លួន ដោយ​បន្សល់ទុក​កាំបិត​នៅជាប់​នឹង​ផ្ទៃមុខ​របស់​នាង បណ្តាល​ឲ្យ​ឈាម​ស្រោច​មុខគួរ​ឲ្យ​អាសូរ​បំផុត ។ នារី​រងគ្រោះ​នៅពេលនោះ បាន​ស្រែកយំ​ឲ្យ​សាធារណជន​ជួយ​នាង​ផង​» ។​

​ភ្លាមៗ​នោះ អ្នកដំណើរ​បាន​ប្រញាប់ប្រញាល់​បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ Bukit Mertajam ទីកន្លែង​ដែល​នាង​ឥឡូវនេះ បាន​សះស្បើយ​ពីរ​បួស​របស់​នាង​ហើយ​, នេះ​បើតាម​សេចក្តីរាយការណ៍ MailOnline ។

ឥឡូវនេះ អាជ្ញាធរកំពុងប្រមូលកំណត់​ត្រា​វីដេអូ នៅជុំវិញកន្លែងកើតហេតុ និងស្វែងរកសាក្សីជាច្រើន ដើម្បីជួយដល់​ការស៊ើបអង្កេតរបស់ពួកគេ ៕ ចន្ទី​

  

spot_img
×