Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោត​ចេញ​ពី​បង្អួច​ទាំង​ស្រា​ត​ននោល​គោក​ដើម្បី​គេចខ្លួន តែ​ត្រូវ​ប៉ូលីស​ចាប់បាន​ ​យ៉ាង​ស្រួល (​មាន​វីដេអូ​)

spot_img

​ឧក្រិដ្ឋជន​ម្នាក់​បាន​លោត​ចេញ​ពី​បង្អួច ទាំង​ស្រា​ត​ននោល​គោក ចុះ​មក​ខាងក្រោម​ដើម្បី​គេចខ្លួន​ ខណៈ​មាន​ប៉ូលីស​មួយក្រុម​បាន​សម្រុកចូល​ក្នុង​ផ្ទះរ​បស់​គាត់ ស្ថិត​ក្នុង​ទីក្រុង Zabki ប្រទេស​ប៉ូឡូញ​។​ ​នេះ​បើ​តាម​ការចេញផ្សាយ​របស់ Daily Mail​។​

​បើ​តាម​វិដេអូ បុរស​រូប​នោះ​បាន​បោះពួយ​ពី​ជាន់​ទី ១​ចុះ​មក​ខាងក្រោម​ទាំង​អាក្រាតកាយ ក្រោយពេល​កងកំលាំង​ប៉ូលីស​បាន​កំពុង​ចូល​ក្នុងផ្ទះ​របស់​គាត់​។​ ​បន្ទាប់ពី​ឃើញ​បុរស​ម្នាក់​ធ្លាក់​មក​ពី​ខាងលើ ក្រុម​ប៉ូលីស​បាន​បែរ​មក​ក្រោយ​យ៉ាង​លឿន ដើម្បី​ចាប់​​ជន​នោះ​។​

​ការសម្រេចចិត្ត​លោត​ចេញ​ទាំង​អាក្រាតកាយ​បែបនេះ ដោយសារតែ​ឧក្រិដ្ឋជន​រូប​នោះ​មិន​អាច​​លាក់ខ្លួន​នៅក្នុង​ផ្ទះ​របស់​គាត់​បាន​។​

​តែ​ជា​រឿង​សំណាង​ដែរ ព្រោះ​បុរស​រូប​នោះ រងរបួស​ដៃ និង​ជើង​បន្តិចបន្តួច​ប៉ុណ្ណោះ​៕​ សុភ័ក្ត្រ

spot_img
×