Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញមុខ​ជនសង្ស័យ​១០​នាក់​ ភាគច្រើន​ជា​សិស្សសាលា ពាក់ព័ន្ធ​ករណី​ឆក់​យ៉ាងសកម្ម​នៅ​រាជធានី​ភ្នំពេញ​

spot_img

ភ្នំពេញ​៖ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានធ្វើការ​បង្ហាញមុខ​ជនសង្ស័យ ចំនួន​១០​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនជាតិ​ចិន​បន្ទាប់​ឃាត់ខ្លួន បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​កាលពី​ពេល​ថ្មីៗ​នេះ​។​

​ការបង្ហាញ​មុខ​ធ្វើឡើង​កាលពី​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​ឧសភា ឆ្នាំ​២០១៨​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​ពី​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​បាន​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ ដោយ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប មុន​បញ្ជូន​ទៅ​អនុវត្ត​និតិ​វិធី នៅ​សាលាដំបូង រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

លោក​វរសេនីយ៍ឯក ប៊ុន ស​ត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ជនសង្ស័យ​ទី​១-​ឈ្មោះ ជឿន ចាន់ទី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ (​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ឃាង​កើត​ក្បាល​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី ក្នុង​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​) ទី​២-​ឈ្មោះ សុខ សំបូរ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​សិស្សសាលា​ប៊ែល​ធី ទី​៣-​ឈ្មោះ ឈុំ ចាន់​ដា​រ័ត្ន ហៅ គង់ វិច្ឆិកា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​សិស្ស​វិទ្យាល័យ​ច្បារអំពៅ ទី​៤-​ឈ្មោះ គុណ ផល្លា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទី​៥-​ឈ្មោះ ញ៉េ សុង​ជី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​សិស្សសាលា​ប៊ែល​ធី (​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ផ្ទះសំណាក់​មិត្តភាព ក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​) ទី​៦-​ឈ្មោះ តាំង គីម​សៀង ហៅ​តេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​សិស្ស​វិទ្យាល័យ​ច្បារអំពៅ ទី​៧-​ឈ្មោះ ស សុខា ហៅ​វី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វត្តិ ទី​៨-​ឈ្មោះ ឆេង មាន​រាជ្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​សិស្ស​វិទ្យាល័យ​ច្បារអំពៅ ទី​៩-​ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មុខរបរ​ជា​សិស្ស​វិទ្យាល័យ​ច្បារអំពៅ ទី​១០-​ឈ្មោះ កែវ សុជាតិ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​សិស្ស​វិទ្យាល័យ​សុធារស់ (​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ខាង​មុខ​ផ្សារ​ក្ដាម ស្ថិតក្នុង​ភូមិ​ថ្មី ក្រុងកែប ខេត្ត​កែប​)​។

រីឯ​ជនរងគ្រោះ​មាន​២​នាក់ ជា​ជនជាតិ​ចិន​ទី​១-​ឈ្មោះ Deng fengYing ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​នៅផ្ទះ កាន់​លិខិតឆ្លងដែន​លេខ EC៧២៦៩៩៧៧ ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ ស្នាក់​នៅផ្ទះ​លេខ​៥៣​អឺ​អូ ផ្លូវ​លេខ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​បាត់បង់​សម្ភារ​រួមមាន​៖​លិខិតឆ្លងដែន​ជនជាតិ​ចិន​លេខ G៣១៥៣៨០២៨ ចំនួន​១​ក្បាល អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន ចំនួន​១ កាត​ធនាគារ​ចិន ចំនួន​១ ប្រាក់​ចិន ចំនួន​១១០ ប្រាក់​ដុល្លារ ចំនួន​២,០០០ អាមេរិក​។ ទី​២-​ឈ្មោះ Yi YAQiNG ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន កាន់​លិខិតឆ្លងដែន​លេខ E៨៩៦៣៧៦៥៦ ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​លេខ​២៨២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​បាត់បង់​សម្ភារ​រួមមាន​៖​សៀវភៅ​ការងារ ចំនួន​១ លិខិតឆ្លងដែន ចំនួន​៣​ក្បាល មានឈ្មោះ Sheng Jian Zhong លេខ​G៣៥១០១៣២៦ និង​ឈ្មោះ Lin Fei លេខ​E២១២៤៦៤៥២ និង​ឈ្មោះ Yi YaQing លេខ​E៨៩៦៣៧៦៥៦ ជាមួយ​ប្រាក់​ដុល្លារ ចំនួន​២,០០០ អាមេរិក ប្រាក់​ចិន ចំនួន​៣០០​យេន កាត​ធនាគារ ចំនួន​៧​។​

​លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ ដដែល បាន​បញ្ជាក់ទៀតថា ការ​តាម​ស៊ើបអង្កេត​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ក្រុមចោរ​ទាំង​១០​នាក់ ក្នុង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​ពី​ជនបរទេស​) ខាងលើ​នេះ​ដែរ កម្លាំង​ជុំនាញ​បាន​ចាប់យក​វត្ថុតាង​មាន​ម៉ូតូ ចំនួន​៥​គ្រឿង​ទី​១-​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ ទី​២-​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GX-៦១៣១ ទី​៣-​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ក្រហម សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ ១GS-០៧៦៥ ទី​៤-​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១HA-៨៦២៣ ទី​៥-​ម៉ូតូ​ម៉ាក SUZUKI NEX ពណ៌​ស ក្រហម សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GZ-៨៩៦០​។ ដោយឡែក​សម្រាប់​វត្ថុ​តាង របស់​ជនរងគ្រោះ​ដែល​ចាប់​យក​បាន​រួមមាន​ទី​១-​កាបូប​ស្ពាយ ពណ៌​ខ្មៅ ចំនួន​១ លិខិតឆ្លងដែន​ជនជាតិ​ចិន ចំនួន​២ អត្តសញ្ញាណប័ណ្ណ ចំនួន​១ កូន​សៀវភៅ ចំនួន​១​ក្បាល និង​កូនសោ​មាន​បន្តោង ចំនួន​៣ ទី​២-​កាបូប​យួរដៃ ពណ៌​ផ្កាឈូក ចំនួន​១ លិខិតឆ្លងដែន ចំនួន​៣ កូនសោ ចំនួន​៣៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×