Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផាឲ្យកប់ហ្មង! នារី២​រូប​សម្តែង​វីដេអូ​​យក​«ស្ទៃល៍»​​តាម​​ស្រ្តី​​អាជីវករ​​ផ្សារ​​បឹង​កេងកង ឃើញ​ហើយ​ធានា​ចុកឈាម (មានវីដេអូ)

spot_img

រឿងរ៉ាវ​មួយ​ទទួល​ការចាប់អារម្មណ៍ និង​បង្ក​ឲ្យ​មានការ​រិះគន់​ដូច​ព្យុះ​តែម្តង បន្ទាប់ពី​វីដេអូ​បង្ហោះ​ឡើង​បណ្តាញ​សង្គម បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​អាជីវករ​លក់ដូរ​នៅ​ផ្សា​របឹង​កេងកង​ម្នាក់ ផ្ទុះ​កំហឹង​នឹង​នារី​ជា​អតិថិជន​ម្នាក់​ទាក់ទង​រឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ «​សួរ​តម្លៃ​កាបូប តែ​បែរជា​ដើរចេញ​ដោយ​ពុំ​តថ្លៃ សូម្បី​តែមួយ​ម៉ាត់​» ។ ដោយ​ស្ត្រី​អាជីវករ​រូបនោះ​បាន​ព្រមាន​ទៅកាន់​នារី​អតិថិជន​នោះ​ថា «​អូន​សួរ​កាបូប​ខ្ញុំ​ហើយ អូន​អត់ត យល់​អ្ហេ​…. អត់​បានទេ​អូន ការដើរ​ផ្សារ​សួរ​ថ្លៃ គឺ​ត្រូវតែ​ត​….» ។​

​ភ្ជាប់​នឹង​រឿងរ៉ាវ​បង្ក​ការរិះគន់​ខាងលើ ថ្មីៗ​នេះ នារី​២​រូប​ជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ដែល​ហាក់​ទើសភ្នែក​នឹង​រឿង​ដ៏​ហួសចិត្ត​នេះ បាន​សម្តែង​វីដេអូ​កំប្លែង​ស្រដៀង​គ្នា​មួយ​និយាយថា​៖ «…​អូន​! ម៉េច​បង Chat ទៅហើយ អត់​តប​ចឹ​ង ហ៊ឺ​… យី គ្រាន់តែ​អត់​តប​ខុស​ដែរ​… ហ៊ឺ​…Chat ហើយ​អត់​តប​វា​ខុស​ណា យល់​អ្ហេ​… អូន​ត្រូវ​ដឹង លេង Chat មើល​ហើយ​ត្រូវតែ​តប លេង​ហ្វេ​ស​ប៊ុ​ក​ដូចគ្នា បើ​ហ្វ្រេ​ន​ជាមួយគ្នា នៅពេល​ផុស​រូប អត់​ចូល Like & Comment មិនបាច់​ធ្វើ​ហ្វ្រេ​ន​ជាមួយគ្នា​ទេ​!! ចុ​ម​ថត​ខ្ញុំ​មែន​….​កាច​ហ្វេ​ស​ចែ ហាស​ហា​» ។​

ទស្សនាវីដេអូ៖

—————-
ព័ត៌មានទាក់ទង៖ ​គ្រប់គ្នា​ហួសចិត្ត​! គ្រាន់តែ​សួរ ហើយ​ដើរចេញ​អត់​តថ្លៃ អាជីវករ​ម្នា​ក់នៅ​ផ្សា​របឹង​កេងកង មិនគួរ​ធ្វើ​រឿង​ដ៏​ល្បី​នេះ (​មាន​វីដេអូ​)

​ករណី​ជម្លោះ​ជេរ​បញ្ចោ​គ្នា​ស្ទើរ​បែកផ្សែង ឬក៏​អាច​ឈានដល់​ការប្រើ​អំពើហិង្សា​ដាក់គ្នា រវាង​អ្នកលក់ និង​អ្នកទិញ យូរៗ​គេ​តែង​​ប្រទះ​ឃើញ​កើតឡើង​គួរ​ឲ្យ​ហួសចិត្ត ដោយសារតែ​រឿងរ៉ាវ​ជាពិសេស​ការ «​ត​តម្លៃ​គ្នា​» មិនត្រូវ ។

​ជាក់ស្តែង ដូច​ក្នុងករណី​ថ្មីៗ​នេះ​អីចឹង អ្នកលក់​ម្នាក់​ដែល​ត្រូវបាន​គេ​ដឹងថា​ជា​អាជីវករ​លក់ដូរ​នៅ​តូប​មួយ​ក្នុង​ផ្សា​របឹង​កេងកង បាន​រង​ទទួល​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​តែម្តង បន្ទាប់ពី​វីដេអូ​ដ៏​ខ្លី​មួយ​បានបង្ហាញ​ស្ត្រី​អាជីវករ​រូបនោះ បាន​តាម​រករឿង​ជាមួយ​អតិថិជន​ស្រី​ម្នាក់ ដែល​បាន​សួរ​តម្លៃ​កាបូប​របស់​នាង ប៉ុន្តែ បែរជា​ដើរចេញ​ដោយ​ពុំ​តថ្លៃ សូម្បី​តែមួយ​ម៉ាត់ ។

​នៅក្នុង​វីដេអូ ស្ត្រី​ជា​អាជីវករ​រូបនោះ បាន​និយាយ​ទៅកាន់​នារី​អតិថិជន​អត់​តថ្លៃ​ម្នាក់​នោះ​យ៉ាង​ដូច្នេះ​ថា​៖ «​អូន​សួរ​កាបូប​ខ្ញុំ​ហើយ អូន​អត់ត យល់​អ្ហេ​…. អត់​បានទេ​អូន ការដើរ​ផ្សារ​សួរ​ថ្លៃ គឺ​ត្រូវតែ​ត​….» ។​

​ទោះយ៉ាងណា ជម្លោះ​រវាង​អ្នក​ទាំងពីរ​ពុំ​ដឹងថា​យ៉ាង​មេច​យ៉ាង​ម៉ា​នោះទេ ព្រោះ​វីដេអូ​ឃ្លី​ប​ដ៏​ខ្លី​ត្រូវបាន​បញ្ចប់ ខណៈ​ស្ត្រី​អាជីវករ​នោះបាន​ស្ទុះ​ចាប់​ឆក់យក​ទូរស័ព្ទ​ពី​ដៃ​នារី​នោះ ដែល​កំពុង​ព្យាយាម​ថត​ពី​សកម្មភាព​របស់ខ្លួន​បែបនេះ ។​

​ទាក់ទង​នឹង​ករណីនេះ​ផងដែរ ខ្ញុំ​ក៏​សូម​ចូលរួម​បញ្ចេញមតិ​ខ្លះៗ​៖ ក្នុងនាម​យើង​ជា​អ្នកលក់ដូរ ឬ​ជា​អ្នកបម្រើ​សេវា​ដល់​អតិថិ​ជន គួរណា​ស់រៀប​ប្ញ​ក​ពា ក៏ដូចជា​ឥរិយាបទ​ឲ្យ​បាន​សមរម្យ និង​ជា​ពិ​សេរ​គួរណា​ប្រកាន់ខ្ជាប់​នូវ​ភាព​អត់ធ្មត់​ឲ្យ​បាន​ច្រើន ចំពោះ​រឿងរ៉ាវ​ដ៏​តូ​ចណស​មួយ​ដែល​មិនគួរ​ធ្វើឡើង ចំពោះ​នរណាម្នាក់ ជាពិសេស​អតិថិជន​របស់ខ្លួន ដើម្បី​រក្សា​តម្លៃ​សេចក្តីថ្លៃថ្នូរ​រកស៊ី​ទៅ​ថ្ងៃ​ខាងមុខ​ទៀត​ប្រកបដោយ​ភាពល្អប្រសើរ ៕ ចន្ទី​

 

spot_img
×