Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​កូរ៉េខាងជើង ២​នាក់​រត់​ផ្តាច់ខ្លួន​មក​កូរ៉េខាងត្បូង នៅ​ថ្ងៃ​សៅ​រ៍នេះ​

spot_img

ប្រជាជន​កូរ៉េ​ខាងជើង​ចំនួន ២​នាក់​បាន​រត់​ផ្តាច់ខ្លួន​មក​កូរ៉េខាងត្បូង​នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍នេះ ហើយ​​ពួកគេ​ត្រូវបាន​ប្រទះឃើញ​នៅ​ក្នុង​សមុទ្រ​លឿង​នៃ​ព្រំដែន​ប្រទេស​មាន​ទាំង​ពីរ​។ នេះ​បើ​តាម​ការចេញផ្សាយ​​របស់​សារពត៌មាន​កូរ៉េខាងត្បូង Yonhap ដោយ​ធ្វើការ​ដក​សង​ពត៌មាន​ពី​ប្រភព​រដ្ឋាភិបាល​។​

​កាសែត​ដដែល​បញ្ជាក់​ទៀត​ថា យោធា​កូរ៉េខាងត្បូង​បានឃើញ​ទូក​មួយ​នៅក្បែរ​ព្រំដែន​សមុទ្រ​កូរ៉េ​​ទាំងពីរ ដោយ​មាន​មនុស្ស ២​នាក់​នៅ​ក្នុង​នោះ ហើយ​ម្នាក់​ជា​មន្ត្រី​យោធា ហើយ​ពួកគេ​បង្ហាញ​​ពី​ការពេញចិត្ត​ក្នុងការ​ផ្តាច់ខ្លួន​ពី​កូរ៉េខាងជើង​ទៅ កូរ៉េខាងត្បូង​។​

​សូមបញ្ជាក់​ថា ការផ្តាច់​ខ្លួន​របស់​ព​ល​រដ្ឋ​កូរ៉េខាងជើង​ទាំង ២​នាក់​នេះ​កើតឡើង ក្រោយពេល​​ប្រទេស​កូរ៉េ​ខាងជើង​បាន​បដិសេធ​ទទួល​យក​បញ្ជី​ឈ្មោះ​អ្នកកាសែត​មកពី​កូរ៉េ​ខាងត្បូង ​ដែល​ពួក​​គេ​សង្ឃឹមថា​នឹង​បាន​ទៅ​សង្កេត​ពី​ការបិទ​ចោល​កន្លែង​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​ការ​បដិសេធ​មិនឲ្យ​អ្នកកាសែត​កូរ៉េខាងត្បូង​ទៅ​សង្កេតការ​បិត​កន្លែង​សាកល្បង​អាវុធ​ប្រល័យ​លោក​​នេះ ធ្វើឲ្យ​មាន​ការលើកជាសំ​នួរពី​ការប្តេជ្ញាចិត្តរ​បស់​កូរ៉េខាងជើង​ក្នុង​ការកាត់បន្ថយ​ភាព​តានតឹង​​នៅក្នុង​តំបន់​៕​ សុភ័ក្ត្រ

spot_img
×