Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេមរៈ សិរីមន្ត ធ្វើជា​ពន្លឺជីវិត​ថ្មី​ឱ្យ ឌី​ជេ ក្លឹប ខណៈដែល​កំពុង​ធ្លាក់ទឹក និង​គ្មាន​អ្នកផ្ដល់​តម្លៃ

spot_img

​​ដោយសារ​បាត់បង់​កម្លាំង​ចិត្ត ដោយសារ​ការមិន​ឱ្យ​តម្លៃ ព្រមទាំង​គ្មាន​ឱកាស លទ្ធភាព​រកប្រាក់​ព្យាបាល​ជម្ងឺ​ឪពុក​ផង​នោះ តារា​រ៉េ​ប ចាន់ សំណាង ហៅ​ក្លិប បានសម្រេច​ចិត្ត​ប្រកាស​ឈប់​ពី​កា​និពន្ធ ដែល​ខ្លួន​ខំ​តូ​ស៊ូ​ធ្វើ​រយៈពេល ៩​ឆ្នាំ​មកនេះ ។

​បន្ទាប់​ឈប់​ពី​សិល្បៈ គេ​សង្កេតឃើញថា​ជីវិត​របស់​តារា​រ៉េ​មាឌ​ល្អិត​រូបនេះ ហាក់ដូចជា​ធ្លាក់ចុះ​មួយកម្រិត​សូម្បីតែ​រូប​កាយ ក៏​ស្គម​ស្លេកស្លាំង​ដែរ ប៉ុន្តែ​អ្វី​ដែលជា​ពន្លឺជីវិត​ថ្មី​របស់គេ​នោះ គឺ​ត្រូវបាន​តារាចម្រៀង ខេមរៈ សិរីមន្ត ផ្ដល់ឱកាស​ជាថ្មី ដែល​ដំណឹង​នេះ ឌី​ជេ ក្លិប បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កលោក​ថ្ងៃនេះ ។

​ឌី​ជេ ក្លិប បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​អរុណសួស្ដី​ស្នាមញញឹម​ថ្មី​លើសពី​ក្ដី​ស្រ​ម៉ៃ បង​មន្ត​!​ហេតុអ្វី​បង​បង្ហាញខ្លួន​ពេលនេះ​ចឹ​ង​? តើ​បងអត់​ខ្លាច​ខូចខាត​កិត្តិយស​ដោយសារ​ប្អូន​ទេ​អី​? បានជា​ហ៊ាន​មក​លើកទឹកចិត្ត​ប្អូន​ដល់​ថ្នាក់​នេះ បង​ដឹង​ទេ​ថា​វត្តមានរ​បស់បង​បានធ្វើ​ឲ្យ​ក្ដី​ស្រ​ម៉ៃ​របស់​លោកប៉ា​ប្អូន​បានសម្រេច​ហើយ មិនគួរណា​បុគ្គល​ដែល​ផ្ដល់​តំលៃ​និង​កិត្តិយស​ដល់​ស្នាដៃ​និពន្ធ​របស់​ប្អូន​មុនគេ​បង្អស់​គឺជា​បងអុ​ី​ចឹ​ង​សោះ (​ពិតជា​មិន​ខុសពី​ការរំពឹងទុក​របស់​ប្អូន​មែន​) អុ​ី​ចឹ​ង​!​តើ​អោយ​ខ្ញុំ​គេច​ទៅ​ងាប់​នៅ​ណា​កើត (​បើ​ទេវតា​ឱកាស​បានបង្ហាញ​វត្តមាន​ហើយ​ហ្នឹង​) ។ ដូច្នេះ​!​ដល់​វគ្គ​ចម្រៀង​២៣០​បទ កំណត់​កម្មសិទ្ធិបញ្ញា​លើ​ថ្នាល​ស្នាដៃ​របស់​អ្នកនិពន្ធ​ខ្មែរ (​ដែល​ប្អូន​តស៊ូ​៩​ឆ្នាំ​ឡើង​ចង់​ឆ្គួ​ត​មែនទែន​ម្ដងៗ​ហើយ​)» ។

​បញ្ជាក់ដែរថា ឌី​ជេ ក្លិប និង លោក ខេមរៈ សិរីមន្ត គឺជា​ដៃគូ​ចាស់​ជាមួយគ្នា ដែល​បាន​រួមគ្នា​ច្រៀង​បទ​ចម្រៀង​ជាច្រើន​ទទួលបាន​ភាពជោគជ័យ ក្នុងនោះ​មាន​បទ «​បើក​លុយ​» «​តម្លៃ​នារី​» «​សុំទោស​» «​ចង់​ទៅណា​» និង​មាន​បទ​ជាច្រើន​ទៀត កាល​នៅ​ផលិតកម្ម​សាន់​ដេ ៕ សាវុធ​

spot_img
×