Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្លាំង​ទំនិញ “Brand” ក្នុង​ភូមិគ្រឹះ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​

spot_img

​​ការឆែកឆេរ​ផ្ទះ និង ទីកន្លែង​មួយ​ចំនួន ទាក់ទង​ដល់​លោក Najib Razak បាន​ប្រព្រឹត្តទៅ​កាលពី​ព្រឹក​មិញ​នេះ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការស៊ើបអង្កេត​មូលនិធិ 1MDB ដែល​បង្កប់​រឿងអាស្រូវ​ជាច្រើន​នា​ប្រទេស​នេះ​។​

​ទំនិញ​Brand ដូចជា​កាបូប Birkin របស់ Herm គ្រឿងអលង្ការ នាឡិកា និង​របស់របរ​ជា​ច្រើន​ទៀត ត្រូវបាន​ប៉ូលិស​យក​ចេញពី​ភូមិគ្រឹះ​នៅ​តំបន់ Pavillion កណ្តាល​ក្រុងកូឡា​ឡាំ​ពួរ កាលពី​ព្រឹក​ព្រលឹម​ម្សិលមិញ ។​

Strait Times ដែល​ដកស្រង់​សម្តី​របស់​នាយប៉ូលិស Amar Singh នាយក​ស៊ើបអង្កេត​ករណី​បំពាន​ទោស​ពាណិជ្ជកម្ម ឲ្យដឹងថា ៖ “​វា​មាន​គ្រឿងអលង្ការ​ចំនួន​ប៉ុន្មាន​នោះ​ខ្ញុំ​ពុំ​អាច​និយាយ​ប្រាប់​បានទេ ព្រោះ​យើងខ្ញុំ​រឹបអូស​យក​ប្រអប់​ជាច្រើន​ដែល​ផ្ទុក​គ្រឿងអលង្ការ ហើយ​ពិត​ណាស់​វា​មាន​ចំនួន​មិន​តិច​ឡើយ​” ។​

​អ្នកស្រី Rosmah Mansor ល្បីល្បាញ​ថា​ជា​មនុស្ស​ង​ប់ង​ល់ Birkin របស់ Herm ។ ហើយ​កាបូប​យីហោ​នេះ មានតម្លៃ ១២.០០០-៣០.០០០​ដុល្លារ មុន​នោះ​អ្នកស្រី Mansor ធ្លាប់​បាន​បង្ក​ភាព​រំជើបរំជួល​មួយ​នៅ​ឆ្នាំ ២០១៥ ពេល​ដែល​គាត់​ចំណាយលុយ​ទិញ​កាបូប Birkin មាន​តម្លៃ​រហូត ២០០.០០០​ដុល្លារ ។​

​មកទល់ពេលនេះ លោក Najib បាន​បដិសេធ​រាល់​ព័ត៌មាន​ដែល​ថា លោក​មាន​កំហុស​ជា​ច្រើន​នោះ ៕ សូ​យ​ន​

spot_img
×