Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ICC​ត្រៀម​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អាហ្គានីស្ថាន អា​មេ​រិច​ក៏​អាច​ជាប់​ពាក់ព័ន្ធ​ដែរ​

spot_img

​ព្រះរាជអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) កំពុង​ស្វែងរក​ការស៊ើបអង្កេត​ផ្លូវការ​លើ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ប្រព្រឹត្ត​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​អង់គ្លេស BBC នៅ​ថ្ងៃ​សៅរ៍ ទី ០៤ ខែ​វិ​ច្ឆ​កា​នេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ អ្នកស្រី Fatou Bensouda ព្រះរាជអាជ្ញា​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ បាន​និយាយថា “​មាន​មូលដ្ឋាន​សម​ហេតុផល​ដែល​អាច​ជឿជាក់​បាន​ថា មាន​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ត្រូវបាន​ប្រព្រឹត្ត (​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​)”​។​

​បើតាម​សេចក្តីថ្លែងការណ៍​ដដែល ការស៊ើបអង្កេត​ត្រូវគេ​រំពឹងថា នឹង​ពិនិត្យមើល​សកម្មភាពរ​បស់​ក្រុម​តា​លី​បង់ ទា​ហ៊ាន​របស់​រដ្ឋាភិបាល​អាហ្គានីស្ថាន និង​អា​មេ​រិច ចាប់តាំងពី​ឆ្នាំ ២០០៣​។​

​ការស្វែងរក​ការស៊ើបអង្កេត​ផ្លូវការ​លើ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អាហ្គានីស្ថាន​នេះ កើតឡើង​ក្រោយពេល​មានការ​ស៊ើបអង្កេត​បឋម​ដែលមាន​រយៈពេល​ជាង​មួយ​ទសវត្ស​ន៍​នៅក្នុង​អាហ្កានីស្ថាន​។​

​ការស៊ើបអង្កេត​រួមមាន ការពិនិត្យ​មើល​លើ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ដូចជា ការវាយប្រហារ​ដោយ​ចេតនា​លើ​ជន​ស៊ីវិល ការដាក់​គុក និង​ការសម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​។​

​អ្នកស្រី Fatou Bensouda កំពុង​ស្នើសុំ​ការអនុញ្ញាតិ​ពី​ចៅក្រម​នៃ ICC ហើយ​ប្រសិនជា​មានការ​អនុញ្ញាតិ​ឲ្យ​មានការ​ស៊ើបអង្កេត​ជា​ផ្លូវការ​មែន អា​មេ​រិច​នឹង​ក្លាយជា​ប្រទេស​ដំបូង​ដែល​អាចមាន​ទំនួល​ខុសត្រូវ​លើ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​។​

​អ្នកស្រី Fatou Bensouda អាច​នឹងមាន​លទ្ធភាព​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​ទាំងឡាយ ទោះបី​អា​មេ​រិច​មិនមែនជា​សមាជិក ICC​ក៏ដោយ ប៉ុន្តែ​អាហ្គានីស្ថាន​ជា​សមាជិក​។​

​ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បាន​ស្វាគមន៍​ចំពោះ​ការស៊ើបអង្កេត​។​

​បើតាម​របាយការណ៍​ឆ្នាំ ២០១៦ របស់ ICC បាន​ឲ្យ​ដឹងថា មាន​មូលដ្ឋាន​សម​ហេតុផល ដែល​អាច​ជឿជាក់​បាន​ថា​យោធា​អា​មេ​រិច​បាន​ប្រព្រឹត្តិ​ការធ្វើ​ទារុណកម្ម​នៅ​កន្លែង​ឃុំខ្លួន​សង្ងាត់​ក្នុងប្រទេស​អាហ្គានីស្ថាន ដែល​ប្រតិបត្តិការ​ដោយ CIA​។​

spot_img
×