Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិននឹកស្មានថា ប្អូនប្រុសរបស់នាយ ពាក់មី ត្រូវជនមិនស្គាល់បើករថយន្តដេញបុក រងរបួសស្ទើរស្លាប់ ប៉ុន្តែប៉ូលីសហាក់ដូចជាមិនអើពើ (វីដេអូ)

spot_img

ប្រហែលជាងមួយម៉ោងមុននេះ តារាកំប្លែងនាយ ពាក់មី បានបង្ហោះវីដេអូឃ្លីបមួយនិយាយទាក់ទងនឹងករណីគ្រោះថ្នាក់របស់យុវជនម្នាក់ដោយនាយអះអាងថា ជាប្អូនប្រុសរបស់នាយ ដែលត្រូវជនមិនស្គាល់មុខបើករថយន្តដេញមុខ បណ្ដាលឱ្យភិតភ័យជិះម៉ូតូទៅបុករបងផ្ទះប្រជាពលរដ្ឋរងបួសធ្ងន់ ។

គិតមកទល់ពេលនេះមានរយៈពេល ១០ថ្ងៃមកហើយ ដែលយុវជនរងគ្រោះសម្រាកក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ នៅមិនទាន់បានធូរស្រាលនៅឡើយ ហើយក្រុមគ្រួសារក៏មិនទាន់បានឃើញចំណាត់ការរបស់សមត្ថិច្ចដែរ ទើបនាយពាក់មីបញ្ចេញវីដេអូឃ្លីបមួយនេះ ក្នុងន័យឱ្យសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវរកមុខជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ផង ។

នៅក្នុងសារបង្ហោះលើទំព័រហ្វេសប៊ុករបស់នាយ ពាក់មី បានឱ្យដឹងថា «នៅយប់ថ្ងៃទី10ខែ៥ ឆ្នាំ2018នេះឃាតកជិះឡានដេញបុកប្អូនប្រុសខ្ញុំ សូមបងប្អូនជួយស៊ែរវីដេអូនេះ អោយឃាតក បានឃើញផង យើងខ្ញុំបានដាក់ពាកក្យបណ្តឹងហើយ មកដល់ថ្ងៃនេះសមត្ថកិច្ចខណ័ឬស្សីកែវមិនទាន់ហៅឃាតករមកដោះស្រាយបានទេ» ។

សូមបញ្ជាក់ថា ករណីខាងលើនេះ ត្រូវបានគេដឹងថា បានកើតឡើងនៅចំណុចច្រកចូលអាងទឹក បុរីពិភពថ្មី សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ភ្នំពេញ ។ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ រួចក្រុមគ្រួសារក៏បានទៅដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍សមត្ថកិច្ចខណ័ឬស្សីកែវ ៕ សាវុធ

  

 

spot_img
×