Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ក្មេង​ណាស់​! បង្កើត​គ្នា​ហើយ​ទុកចោល​ក្នុង​បន្ទប់ទឹក​នៅក្នុង​រោងចក្រ លើស​សត្វ​ធាតុ​ទៅទៀត​!!

spot_img

​រូបភាព​៣​សន្លឹក​ដ៏​អាណោច​អាធ​ម​ដែល​ទើប​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​នាពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​សម្តែង​នូវ​ក្តី​រន្ធត់ចិត្ត អាណិតអាសូរ​យ៉ាងខ្លាំង បន្ទាប់ពី​បានឃើញ​ទារក​ទើប​កើត​ម្នាក់ ត្រូវបាន​ម្តាយ​គ្មាន​ការទទួលខុសត្រូវ បោះបង់ចោល​គ្មាន​ក្តីមេត្តា​សូម្បី​បន្តិច បន្ទាប់​បង្កើតកូន​នៅក្នុង​បន្ទប់ទឹក ។​

​តាមរយៈ​រូបភាព បានបង្ហាញ​ឲ្យ​ឃើញ​សំណុំ​ទងសុក នៅតែ​ស្ថិត​នៅជាប់​នឹង​ផ្ចិត​របស់​ទារក​, ឈាម​ពាសពេញ​ក្នុង​បង្គន់ និង​ក​ន្ក្រ​ក​សំរាម​១​សង្កត់​នៅលើ​ទារក​គួរ​ឲ្យ​អាសូរ​ទីបំផុត ។​

​យោងតាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Soem Sony បាន​បង្ហោះ​ឲ្យ​ដឹងថា ទារក​អភព្វ​នេះ​ត្រូវបាន​បង្កើត និង​បោះចោល​នៅក្នុង​បន្ទប់ទឹក នៃ​រោងចក្រ​វិ​ង​ស្តា​ស៊ូ (​ហៅ​រោងចក្រ​ភូមិ​រូង​) នៅ​ថ្ងៃទី​១៩ ខែឧសភា នេះ ។​

​ឆ្លើយតប​ទៅនឹង​ទង្វើ​ដ៏​ឃោ​ឃៅ និង​ឥត​ក្តីមេត្តា​របស់​ស្ត្រី​ជា​ម្តាយ​នោះ អ្នកលេង​អ៊ី​ន​ធើ​ត​ជាច្រើន​ដែល​ផ្ទុះ​កំហឹង​បានលើកឡើង​យ៉ាងដូចៗ​ច្នេះ​ថា​៖ «​មនុស្ស​ព្រៃផ្សៃ​ជាស​ត្វ​ទៀត ខ្លា​នៅ​ស្រលាញ់​កូន ចុះ​នេះ​ជា​អ្វីដែល​បោះបង់​កូន​ចោល​យ៉ាងដូច​ក​នេះ​?», «​មី​ចុយ​ម្រ៉ា​យ​បើ​ង៉ែ​ង​មិន​ចង់​បានទេ​ង៉ែ​ង​ទុក​ដល់​កើត​ធ្វើ​អ្វី មី​ម៉ែ​ទុ​រយ​តិ​ច្ឆា​ន ចេះ​ធ្វើទៅកើត មី​រន្ទះបាញ់​», «​ខំ​ពពោះ​មករក​ងាប់​អី បើ​បង្កើត​គ្នា​មក​ហេ​ី​យ​បោះបង់​គ្នា​ចោល​ដដែល​? មានចិត្ត មាន​បេះដូង មាន​ខួរ​ខ្លះ​ទេ​ក្នុង​ខ្លួន​នឹង​? សូម្បី​សត្វ​ក៏​ចេះ​ស្រលាញ់​កូន​វា​ជាង​មនុស្ស​ផង ជា​ម្ដាយ​គេ​តែ​ចិត្ត​អប្រិយ ! ស្រី​អី​ក៏​ចិត្ត​នរក​បែបនេះ​??​មិន​ថា​មាន​បញ្ហា​អី​ទេ តែ​ក្មេង​វា​គ្មាន​កំហុស​ឡេ​ី​យ​គ្រប់យ៉ាង​វា​ក៏​ឡេ​ី​ង​ពី​ទ​ង្វេ​ី​របស់​យេ​ី​ង​ខ្លួនឯង​ទេ​ី​ប​មានកំ​ណេ​ី​ត​កូន​ចឹ​ង​?​បេ​ី​ជ្រុល​ជា​បានផ្ដល់​កំ​ណេ​ី​ត​អោយ​គ្នា​ហេ​ី​យ​គួរណា​មេ​ី​ល​ថែ​គ្នា​ផង បេ​ី​ថា​គ្មាន​សមត្ថភាព​ទេ​អាច​យកគ្នា​ទៅ​ដាក់​មណ្ឌល​ទៅ មិនគួរ​យកមក​បោះបង់​ចោល​ចឹ​ង​ទេវា​ដូចជា​អ​នោ​ជ​អធោ​ម​ពេក​?​សង្ស័យ​ជាម​នុស្ស​គ្មាន​សតិ​ទេ​ដឹង បាន​ធ្វេ​ី​ចឹ​ង​?​ម្យ៉ាង​បេ​ី​គ្មាន​សមត្ថភាព​ផ្ដល់​ភាពកក់ក្ដៅ​ដល់​កូន​រឺ​មិន​ចង់បាន​អី​នឹង គួរ​កុំ​ផ្ដល់​កំ​ណេ​ី​ត​គ្នា​មក​អី បេ​ី​តម្រូវការ​ខាង​…​នឹង​ខ្លាំង​គួរ​ការពារ​ទៅ​កុំអោយ​ធ្លោយ​មានកូន​រួច​ប​ង្កេ​ី​ត​មក​ចោលៗ​ចឹ​ង​វា អប្រិយ​ពេក​ហេ​ី​យ សូម្បី​ឆ្កែ​រឺ​សត្វ​ផ្សេង​ក៏​វា​ចេះ​ស្រលាញ់​មេ​ី​ល​ថែ​ហួងហែង​កូន​ដែរ​??»,… ។​

​ក្នុងនោះ​ផងដែរ ក៏មាន​អ្នកខ្លះ​ដែល​ក្តី​អាណិតអាសូរ ក៏បាន​សួរនាំ​ព័ត៌មាន​ចង់បាន​កូន​នេះ​មក​ចិញ្ចឹម​ផងដែរ ។ ប៉ុន្តែ ត្រូវបាន​ម្ចាស់​អា​ខោ​ន​ប្រាប់ថា មាន​គេ​យកទៅ​ចិញ្ចឹម​ហើយ ៕ ចន្ទី​

spot_img
×